អន្តរជាតិ

អគ្គនាយក WHO អរគុណថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាលកម្ពុជា បន្ទាប់ពីអ្នកដំណើរទាំង២០នាក់ ដែលបានយកសំណាកទៅពិនិត្យ គ្មានវីរុសកូរ៉ូណា COVID-19

BY
autoadmin
February 15, 2020

ថ្នាក់ដឹកនាំរបស់អង្គការសុខភាពពិភពលោក ជាថ្មីម្ដងទៀតបានអរគុណដល់ព្រះរាជាណាចក្រកម្ពុជា។ លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានមានសេចក្ដីរីករាយយ៉ាងខ្លាំង ដោយសារថាអ្នកដំណើរទាំង ២០នាក់ ដែលត្រូវបានកម្ពុជានាំយកសំណាករបស់ពួកគេទៅពិនិត្យនៅឯវិទ្យាស្ថានបាស្ទ័រ គឺត្រូវបានគេធ្វើតេស្ដអវិជ្ជមានចំពោះវីរុសកូរ៉ូណា COVID-19។ លោកបានសរសើរដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺសម្ដេច ហ៊ុន សែន ដែលមិនត្រឹមតែបើកផ្លូវឱ្យនាវាវេស្ទើដាមប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ចំពោះអ្នកទេសចរណ៍ដែលនៅលើនាវាផងដែរ។

អគ្គនាយកលោក Tedros Adhanom Ghebreyesus បានសរសេរនៅលើគណនី Twitter របស់គាត់ថា៖ «ក្រសួងសុខាភិបាល #កម្ពុជា ទើបតែប្រកាសថា អ្នកដំណើរទាំង ២០នាក់ ពីនាវាទេសចរណ៍វេស្ទើដាម (Westerdam) បានធ្វើតេស្តអវិជ្ជមានសម្រាប់វីរុស #COVID-19។ វាជាដំណឹងល្អណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួង និងរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀតចំពោះសាមគ្គីភាព និងសេចក្ដីករុណា»។ លោកអគ្គយកក៏បានបន្ថែមនៅក្នុងការបង្ហោះមួយផ្សេងទៀតនៅលើបណ្ដាញសង្គមថា លោកសង្ឃឹមថាប្រទេស និងថ្នាក់ដឹកនាំដទៃទៀត នឹងយកគំរូតាមទឹកចិត្តរបស់កម្ពុជា៕

អត្ថបទ៖ លីដា

Share This Post: