ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃស្នើឲ្យពិនិត្យសុខភាពអ្នកដំណើរនៅលើនាវា Westerdam ទាំងអស់ ដែលត្រូវចេញពីកម្ពុជាឲ្យម៉ត់ចត់បំផុត មុនឲ្យចូលប្រទេសខ្លួន ដើម្បីឲ្យប្រាកដថា ពួកគេពិតជាមិនមានមេរោគកូរ៉ូណា COVID-19

    BY autoadmin February 15, 2020
    ថៃស្នើឲ្យពិនិត្យសុខភាពអ្នកដំណើរនៅលើនាវា Westerdam ទាំងអស់ ដែលត្រូវចេញពីកម្ពុជាឲ្យម៉ត់ចត់បំផុត មុនឲ្យចូលប្រទេសខ្លួន ដើម្បីឲ្យប្រាកដថា ពួកគេពិតជាមិនមានមេរោគកូរ៉ូណា COVID-19

    ថៃ៖ សារព័ត៌មានដ៏ធំរបស់ថៃ Bangkokpost បានចុះផ្សាយថា អាជ្ញាធរសុខាភិបាលថៃស្នើឲ្យធ្វើការត្រួតពិនិត្យសុខភាពគ្រប់អ្នកដំណើរនៅលើនាវា Westerdam ទាំងអស់ ដែលបានចេញពីកម្ពុជាយ៉ាងហ្មត់ចត់ ដើម្បីឲ្យប្រាកដថាពួកគេពិតជាគ្មានផ្ទុកមេរោគ COVID-19 ។ អ្នកដំណើរទាំងនោះគឺជាភ្ញៀវទេសចរណ៍បរទេសដែលបានធ្វើដំណើរកំសាន្តតាមនាវា Westerdam របស់អាមេរិក ហើយនាវាមួយនេះត្រូវបានប្រទេសជាច្រើនដូចជា ថៃ តៃវ៉ាន់ ជប៉ុន ហ្វីលីពីន និងកោះហ្គាមរបស់អាមេរិក បដិសេដមិនឲ្យចុះចតឡើយ ព្រោះគេបារម្ភថាអ្នកដំណើរនៅលើនាវាអាចមានផ្ទុកនូវមេរោគ Covid-19 ។

    នាវា Westerdam ដែលបានធ្វើដំណើរចេញពីហុងកុងនៅដើមខែនេះ និងមានផ្ទុកអ្នកដំណើរនិងក្រុមការងារប្រមាណជាង ២ ០០០ នាក់ ហើយនាវាមិនអាចរកកន្លែងចុះចតបានឡើយរហូតដល់មានសេចក្តីរាយការណ៍ថា នាវាមួយនេះស្ទើរតែដាច់ស្បៀងទៅហើយ។ យ៉ាងណាក្តី កម្ពុជាបានសម្រេចឲ្យនាវាមួយនេះធ្វើការចុះចតនៅខេត្តព្រះសីហនុ ហើយអ្នកដំណើរត្រូវបន្តធ្វើដំណើរចេញពីកម្ពុជាទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួនតាមយន្តហោះ។ បើតាមលោកវេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃបានបញ្ជាក់ថា យើងដឹងថាអ្នកដំណើរទាំងនោះត្រូវបានអាជ្ញាធរសុខាពិភបាលកម្ពុជាពិនិត្យសុខភាពរួចម្តងហើយ តែយ៉ាងណាក្តីថៃត្រូវតែធ្វើម្តងទៀត ដើម្បីឲ្យប្រាកដ ១០០% ថា ពួកគាត់ពិតជាគ្មានផ្ទុកមេរោគមែន៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ bangkokpost

    Share This Post: