អន្តរជាតិ

ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងការបាញ់ប្រហារនៅខេត្ត Korat ប្រទេសថៃ នឹងទទួលបានសំណងម្នាក់ ១លានបាត

BY
autoadmin
February 15, 2020

ក្រុមគ្រួសារនៃជនរងគ្រោះទាំង ២៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯនគររាជសីមា ឬខេត្តខូរ៉ាត នឹងទទួលបានសំណង ១លានបាត ពីរដ្ឋាភិបាលប្រទេសថៃ។ លោកឧបនាយករដ្ឋមន្រ្តី Wissanu Krea-ngam ដែលជាប្រធានគណៈកម្មាធិការ ដើម្បីសម្រេចលើសំណងនេះបាននិយាយថា ទោះបីជាសំណងត្រូវបានឱ្យទៅជនរងគ្រោះភាគច្រើនក្ដី ប៉ុន្តែពួកគេនឹងមិនមានសំណងឱ្យគ្រួសារមានជម្លោះជាមួយជនល្មើស និងជនល្មើសដែលបានស្លាប់នោះទេ។

ចំណែងអ្នករងរបួសផ្សេងទៀតនឹងទទួលបានសំណង ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការរងរបួសរបស់ពួកគេ មានដូចជា ២០០,០០០ ឬ ១០០,០០០បាត។ រំលឹកដែរថា មានជនរងគ្រោះចំនួន ២៩នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនោះ។ ក្រុមគ្រួសារនៃមន្រ្តីប៉ូលីស និងបុគ្គលិកយោធាដទៃទៀត ដែលបានស្លាប់នៅក្នុងសោកនាដកម្មនោះនឹងទទួលបានប្រាក់ចំនួន ៣លានបាត។ ប្រាក់នឹងត្រូវផ្ទេរទៅអ្នកទទួលទាំងអស់ ដែលចាប់ផ្តើមនៅថ្ងៃស្អែក។ លោក Wissanu និយាយថា គាត់ចង់ឱ្យរាល់ការបង់សំណងអាចបញ្ចប់ក្នុងរយៈពេលប្រាំពីរថ្ងៃ៕

អត្ថបទ៖ លីដា

Share This Post: