ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លេងសើចខុសរបៀប! បុរសម្នាក់ធ្វើពុតជាដួល ហើយប្រកាច់ក្នុងរថភ្លើង ដោយសារមេរោគ COVID-19 អាចប្រឈមនឹងការជាប់គុករយៈពេល ៥ ឆ្នាំ (មានវីដេអូ)

    BY autoadmin February 16, 2020
    លេងសើចខុសរបៀប! បុរសម្នាក់ធ្វើពុតជាដួល ហើយប្រកាច់ក្នុងរថភ្លើង ដោយសារមេរោគ COVID-19 អាចប្រឈមនឹងការជាប់គុករយៈពេល ៥ ឆ្នាំ (មានវីដេអូ)

    រុស្សី៖ ខណៈដែលមនុស្សពេញពិភពលោកកំពុងតែមានភាពភ័យខ្លាចនឹងមេរោគ COVID-19 នោះ មនុស្សមួយចំនួនបានធ្វើពុតជាបានឆ្លងនូវមេរោគនេះនៅទីសាធារណៈ ក្នុងន័យលេងសើចនិងដើម្បីទាញយកការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម។ ជាក់ស្តែងបុរសជនជាតិរុស្សីម្នាក់មានឈ្មោះ Karomat Dzhaborov បានធ្វើពុតជាដួល និងប្រកាច់នៅក្នុងរថភ្លើងក្រោមដីមួយខ្សែនៅក្នុងក្រុងម៉ូស្គូ ប្រទេសរុស្សី និងបានធ្វើឲ្យអ្នកដំណើរជាច្រើនភ័យស្លន់ស្លោរត់ចែកជើងគ្នា ព្រោះគេខ្លាចឆ្លងមេរោគ COVID-19 ។

    យ៉ាងណាក្តី ហេតុការណ៍នេះត្រូវបានគេថតជាវីដេអូ និងបានយកទៅបង្ហោះក្នុងបណ្តាញសង្គម Youtube និង Instagram ក្នុងន័យលេងសើច ដើម្បីទាយយកប្រជាប្រិយភាព និងដើម្បីរកលុយទៅវិញ។ ករណីនេះបានធ្វើឲ្យអាជ្ញាធររុស្សីប្រកាសតាមចាប់ខ្លួនបុរសដែលលេងសើចខុសរបៀបនោះ និងបញ្ជាក់ថាគាត់អាចប្រឈមនឹងការជាប់គុករហូតដល់ ៥ ឆ្នាំទៀតផង។ យ៉ាងណាក្តី សំណុំរឿងនេះពុំទាន់មានសេចក្តីសម្រេចពីតុលាការនៅឡើយទេ ខណៈលោក Karomat Dzhaborov ក៏បានជួលមេធាវីមកជួយការពារក្តីនេះដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: