ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃប្រកាសពីករណីដំបូងបំផុតនៃវីរុសកូរ៉ូណា COVID-19 ដែលបានឆ្លងលើបុគ្គលិកពេទ្យរបស់ខ្លួន

    BY autoadmin February 15, 2020
    ថៃប្រកាសពីករណីដំបូងបំផុតនៃវីរុសកូរ៉ូណា COVID-19 ដែលបានឆ្លងលើបុគ្គលិកពេទ្យរបស់ខ្លួន

    បាងកក៖ ករណីថ្មីនៃវីរុសកូរ៉ូណា COVID-19 ត្រូវបានគេរកឃើញលើបុគ្គលិកពេទ្យកាលពីថ្ងៃសុក្រ ដែលនេះជាករណីដំបូងបំផុតនៃវីរុសបានប៉ះពាល់ដល់មន្រ្តីសុខាភិបាល ហើយនេះក៏ធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសថៃកើនដល់ ៣៤ ផងដែរ។ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchia អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រាប់សន្និសីទកាសែតនៅថ្ងៃសៅរ៍នេះថា ករណីថ្មីនេះគឺជាស្ត្រីអាយុ ៣៥ឆ្នាំ គាត់បានឆ្លងវីរុសពីអ្នកជំងឺ។ ប៉ុន្តែយ៉ាងណាក្នុងចំណោម ៣៤ករណី ថៃមើលជាបាន ១៤នាក់ ហើយពួកគេក៏បានវិលត្រឡប់ទៅផ្ទះវិញផងដែរ។

    បុគ្គលិកសុខាភិបាល គឺជាក្រុមដែលងាយរងគ្រោះបំផុតចំពោះវីរុសកូរ៉ូណា។ ជាក់ស្ដែងដូចនៅប្រទេសចិនរបាយការណ៍បានបង្ហាញថា បុគ្គលិកពេទ្យចំនួន ១,៧១៦នាក់បានឆ្លង COVID-19 ហើយ ៦នាក់ ក៏បានស្លាប់ដោយសារវីរុសនេះដែរ។ ភាគច្រើននៃការបង្ករោគក្នុងចំណោមបុគ្គលិកសុខាភិបាល គឺស្ថិតនៅក្នុងទីក្រុងវូហាននៃខេត្ត Hubei ដោយសារទីនោះមានការខ្វះខាតម៉ាស់ និងឯកសណ្ឋានការពារខ្លួន។ ពោលគឺដើម្បីសុខភាពប្រជាជន បុគ្គលិកពេទ្យបានស្និទ្ធស្នាលជាមួយអ្នកជំងឺ ហើយដូច្នេះពួកគេក៏នឹងងាយឆ្លងវីរុសនេះ៕

    អត្ថបទ៖ លីដា

    Share This Post: