អន្តរជាតិ

រដ្ឋាភិបាលជប៉ុនចែក iPhone ២ពាន់គ្រឿងដល់អ្នកនៅលើនាវា ដែលមានឆ្លងវីរុសកូរ៉ូណា ដោយសារតែហេតុផលនេះ

BY
Khmernote Media
February 16, 2020

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានរកឃើញវិធីថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលកំពុងតែរីករាលដាលនៅក្នុងទឹកដីខ្លួន។ នៅឯនាយឆ្នេរសមុទ្រជប៉ុន មានអ្នកដំណើរ និងនាវិកជាង ៣ ៥០០ នាក់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកអស់រយៈពេលជាងមួយសប្តាហ៍នៅលើនាវា Princess Cruises ដែលមានមនុស្សយ៉ាងហោចណាស់ចំនួន១៧០ករណីបានឆ្លងវីរុសកូរ៉ូណា COVID-19។

បើតាមការកំណត់ ដំណើរកំសាន្តនៅលើនាវានោះត្រូវបានបញ្ចប់តាំងពី១០ថ្ងៃមុនម្ល៉េះ ប៉ុន្តែចាប់តាំងពីមន្រ្តីសុខាភិបាលជប៉ុនបានរកឃើញករណីជាច្រើននៃវីរុសកូរ៉ូណានៅពេលនាវានោះមក អ្នកដំណើរទាំងអស់នៅលើនាវាត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅលើនាវា។

កាលពីថ្ងៃសុក្រកន្លងទៅ អ្នកដំណើរនៅលើនាវាទទួលបាន iPhone ចំនួន ២,០០០ គ្រឿង រឺក្នុងមួយកាប៊ីនបាន iPhone មួយគ្រឿង ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ការងា រនិងសុខុមាលភាពជប៉ុន និងក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន SoftBank ដែល iPhone ទាំងនោះបានបញ្ចូលកម្មវិធីពិសេសមួយចំនួនមកស្រាប់ ដែលអាចឲ្យអ្នកដំណើរប្រើ App ទាំងនោះស្នើសុំថ្នាំសង្កូវ រៀបចំការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត និងទទួលបានព័ត៌មានថ្មីៗពីមន្ត្រីសុខាភិបាល៕

អត្ថបទ៖ សេម
ប្រភព៖ businessinsider

Share This Post: