ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កោះតៃវ៉ាន់ប្រកាសពីករណីស្លាប់ដំបូងនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងទឹកដីរបស់ខ្លួន

    BY autoadmin February 17, 2020
    កោះតៃវ៉ាន់ប្រកាសពីករណីស្លាប់ដំបូងនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងទឹកដីរបស់ខ្លួន

    អាជ្ញាធរសុខាភិបាលតៃវ៉ាន់បាននិយាយថា កាលពីថ្ងៃសៅរ៍មានអ្នកបើកតាក់ស៊ីម្នាក់ ក្នុងអាយុ ៦០ឆ្នាំ បានស្លាប់ដោយសារជំងឺរលាកសួត បន្ទាប់ពីគាត់បានឆ្លងវីរុស COVID-19 ។ វាជាករណីស្លាប់ដំបូងបំផុតដែលបណ្ដាលមកពីវីរុស ដែលត្រូវបានរាយការណ៍នៅតៃវ៉ាន់។ អាជ្ញាធរនិយាយថា បុរសមកពីតៃវ៉ាន់កណ្ដាលម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានអាការក្អក កាលពីថ្ងៃទី២៧ ខែមករា ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឆ្លងវីរុសកូរ៉ូណានេះ ហើយគាត់ក៏មានជំងឺទឹកនោមផ្អែមជាប់ខ្លួនស្រាប់ផងដែរ។

    អាជ្ញាធរក៏បានបញ្ជាក់ផងដែរថា សមាជិកគ្រួសាររបស់គាត់ម្នាក់បានឆ្លងវីរុសនេះ បន្ទាប់ពីមន្ដ្រីបានធ្វើតេស្តលើគ្រួសារ និងបុគ្គលិកពេទ្យទឹកនោមផ្អែម ដែលមានទំនាក់ទំនងជាមួយគាត់។ អាជ្ញាធរបានឱ្យដឹងដែរថា បុរសនោះមិនបានធ្វើដំណើរទៅខាងក្រៅកោះតៃវ៉ាន់ទេ ប៉ុន្តែអ្នកដំណើរដែលគាត់បានដឹកជាច្រើន បានធ្វើដំណើរទៅចិនដីគោក ហុងកុង និងម៉ាកាវ៕

    អត្ថបទ៖ លីដា

    Share This Post: