អន្តរជាតិ
កូនពូកែញៀនហ្គេមនិយាយមិនស្តាប់ខ្លាំងពេក ឪពុកម្តាយលេងមួយក្បាច់នេះ កូនៗសុំចាញ់តែម្តង
BY autoadmin
February 20, 2020
ម៉ាឡេស៊ី៖ មានវិធីជាច្រើនដែលឪពុកម្តាយបានប្រើប្រាស់ដើម្បីដាក់កំហិតដល់កូនៗចំពោះសកម្មភាពញៀននឹងហ្គេមរបស់ពួកគេ ដូចជាកំណត់ចំនួនម៉ោង យកឧបករណ៍លេងហ្គេមលាក់ ស្តីបន្ទោសជាប្រចាំ ឬផ្ដាច់អ៊ីនធឺណិតជាដើម។ ថ្មីៗនេះនៅក្នុងបណ្ដាញសង្គម Facebook ម៉ាឡេស៊ីត្រូវបានគេប្រទះឃើញរូបភាពជាច្រើនសន្លឹកដែលបង្ហាញអំពីរបៀបថ្មីមួយដែលឪពុកម្តាយបានប្រើប្រាស់ដើម្បីដាក់កំហិតលើសកម្មភាពលេងហ្គេមរបស់កូនៗ នោះគឺការចាក់សោរជាប់នឹងឌុយសម្រាប់ដោតឧបករណ៍ហ្គេមទៅនឹងចរន្តអគ្គិសនី។

តាមរយៈវីធីនេះគឺកូនៗមិនអាចលួចលេងហ្គេមបានឡើយ ប្រសិនបើពួកគេមិនបានទទួលកូនសោរពីឪពុកម្តាយរបស់ពួកគេ។ សូមបញ្ជាក់ថា ហ្គេមខាងលើនេះមានឈ្មោះថា PS4 ជាប្រភេទហ្គេមដែលត្រូវការចរន្តអគ្គិសនីដើម្បីដំណើរការ មិនមែនជាប្រភេទហ្គេមលេងតាមទូរស័ព្ទដៃនោះទេ។ លោកអ្នកអាចទស្សនារូបភាពដូចខាងក្រោមនេះ៖
អត្ថបទ៖ភក្តី


