ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាញ់ទៀតហើយ! ស្លាប់ម្នាក់ និងរបួសម្នាក់ នៅឯផ្សារ CENTURY ក្នុងទីក្រុងបាងកកប្រទេសថៃ

    BY autoadmin February 18, 2020
    បាញ់ទៀតហើយ! ស្លាប់ម្នាក់ និងរបួសម្នាក់ នៅឯផ្សារ CENTURY ក្នុងទីក្រុងបាងកកប្រទេសថៃ

    ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មានស្ត្រីម្នាក់បានស្លាប់ខណៈម្នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមនុស្សម្នាក់បានបាញ់ប្រហារនៅផ្សារទំនើបមួយ នៅកណ្តាលទីក្រុងបាងកកនៅរសៀលថ្ងៃអង្គារនេះ។

    សេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុបាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយនៅក្នុង Century Movie Plaza ជិតវិមាន Victory Monument ដែលនៅឆ្ងាយពីតំបន់ទេសចរ Soi Rangnam បន្តិច។ មិនមានរបាយការណ៍ជាបន្ទាន់អំពីអត្តសញ្ញាណរបស់ជនល្មើស ឬថាតើពួកគេត្រូវបានចាប់ខ្លួនហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ khaosodenglish

    Share This Post: