ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ១៥ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ៤៦នាក់

    BY autoadmin February 19, 2020
    កូរ៉េខាងត្បូងរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ១៥ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ៤៦នាក់

    ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា ពួកគេរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ១៥ករណី នៅថ្ងៃពុធនេះ ដែលជាការកើនឡើងជិត ៥០% រួមទាំងក្រុមមនុស្សយ៉ាងហោចណាស់មានគ្នា ១១នាក់ នៅភាគខាងត្បូងទីក្រុង Daegu ។ ក្រុងភាគខាងត្បូងដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ បានរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារការផ្ទុះឡើងនៃវីរុសនៅក្នុងប្រទេសជិតខាង ប៉ុន្តែរហូតមកដល់ថ្ងៃពុធនេះចំនួនករណីមានការកើនឡើងច្រើន។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងវីរុសថ្មីចំនួន ១៥ ត្រូវបានបញ្ជាក់ នាំឱ្យចំនួនសរុបកើនឡើងពី ៣១ ដល់ ៤៦ ។

    ក្នុងចំណោមពួកគេ មាន ១៣នាក់ ជាអ្នកនៅក្រុង Daegu និងខេត្ត North Gyeongsang ដែលនៅក្បែរនោះ ហើយ ១១នាក់ ក្នុងចំណោមពួកគេមានទំនាក់ទំនងជាមួយអ្នកជំងឺតែមួយ ដែលជាស្ត្រីអាយុ ៦១ឆ្នាំ។ KCDC បាននិយាយថា ពួកគេទាំង ១០នាក់ បានចូលព្រះវិហារតែមួយជាមួយស្ត្រីនោះ។ នាងមានអាការៈគ្រុនក្តៅដំបូងនៅថ្ងៃទី១០ ខែកុម្ភះ ប៉ុន្តែបានបដិសេធមិនឱ្យធ្វើតេស្តរកមើលវីរុសទេ ដោយសារថាគាត់មិនបានចេញចូលក្រៅប្រទេសនោះទេ។ គាត់មិនត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករហូតដល់មួយសប្តាហ៍ ប៉ុន្តែក្រោយមកគាត់ត្រូវបានគេអះអាងថាឆ្លងវីរុសកាលពីថ្ងៃអង្គារ៕

    អត្ថបទ៖ លីដា

    Share This Post: