ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារិកាវៀតណាមអាយុ ៣ខែ ដែលឆ្លងវីរុស COVID-19 អាចត្រលប់ទៅផ្ទះវិញហើយនៅថ្ងៃនេះ ក្រោយធ្វើតេស្ត២ដងឃើញថា អវិជ្ជមាន

    BY autoadmin February 20, 2020
    ទារិកាវៀតណាមអាយុ ៣ខែ ដែលឆ្លងវីរុស COVID-19 អាចត្រលប់ទៅផ្ទះវិញហើយនៅថ្ងៃនេះ ក្រោយធ្វើតេស្ត២ដងឃើញថា អវិជ្ជមាន

    ទារិកាអាយុ ៣ខែម្នាក់ ដែលឆ្លងវីរុស COVID-19 ពេលនេះបានជាសះស្បើយ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យក្នុងទីក្រុងហាណូយ នាថ្ងៃព្រហស្បតិ៍នេះ។ នាយកមន្ទីរពេទ្យកុមារជាតិវៀតណាមបានមានប្រសាសន៍ថា ការធ្វើតេស្តបន្ថែមចំនួន ២ដង បានបង្ហាញថាអវិជ្ជមាន ហើយនាងតូចអាចបៅទឹកដោះបានធម្មតា។ មន្ទីរពេទ្យមានសេចក្ដីរីករាយក្នុងការជូនដំណឹងថា ប្រទេសវៀតណាមបានព្យាបាលអ្នកជំងឺជាទារិកាទី១ បានដោយជោគជ័យ។ នៅក្នុងអំឡុងពេលព្យាបាលទារិកា ម្តាយរបស់នាងក៏បាននៅជាមួយនាងផងដែរ។

    ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងហាណូយអ្នកតំណាងមន្ទីរពេទ្យបានប្រកាសថា ទារកត្រូវបានគេធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ហើយឥឡូវនេះស្ថិតក្នុងស្ថានភាពមានស្ថេរភាព។ ជាមួយនឹងលទ្ធផលនេះនាងអាចចេញពីមន្ទីរពេទ្យបាន។ រំលឹកដែរថា នាងតូចបានឆ្លងវីរុសពីជីដូន នៅពេលដែលទៅលេងផ្ទះជីដូន នៅឯស្រុក Binh Xuyen នៃខេត្ត Vinh Phuc ។ នាងតូចបានចេញរោគសញ្ញានៅថ្ងៃទី០៦ ខែកុម្ភៈ ដែលមានដូចជាក្អក និងហៀរសំបោរជាដើម។ ក្រោយមកមជ្ឈមណ្ឌលតាមដានជំងឺក្នុងស្រុកបានយកសំណាករបស់នាងតូចទៅធ្វើតេស្ត ហើយលទ្ធផលគឺវិជ្ជមាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ vnexpress

    Share This Post: