អន្តរជាតិ

ស្ត្រីម្នាក់បង្កើតម៉ាស់អាចព្រីនរូបមុខយើងដាក់បាន ងាយស្រួលស្កែនដោះសោរ Face ID ដោយមិនបាច់ដោះម៉ាស់ចេញ

BY
autoadmin
February 20, 2020

ក្រោយពេលដែលម៉ាស់បានក្លាយទៅជាទំនិញអទិភាពសម្រាប់ប្រជាពលរដ្ឋពាក់ការពារខ្លួនពីការចម្លងមេរោគ COVID-19 ក្រុមហ៊ុនជាច្រើនបាននាំគ្នារចនាម៉ាស់ក្នុងបែបផែនផ្សេងៗគ្នា ដើម្បីឆ្លើយតបនឹងភាពចាំបាច់ផង និងដើម្បីប្រជែងក្នុងទីផ្សារដ៏ធំមួយនេះផងដែរ។ ស្ត្រីម្នាក់ឈ្មោះ Danielle Baskin រស់នៅក្នុងក្រុង San Francisco នៃសហរដ្ឋអាមេរិក បានដាក់លក់នូវម៉ាស់ពិសេសមួយ ដែលយើងអាចព្រីនមុខពិតខ្លួនឯងរបស់យើងដាក់នៅលើម៉ាស់នោះបានតែម្តង។ ​

ម៉ាស់ពិសេសនេះជាប្រភេទម៉ាស់ N95 តែនៅផ្នែកខាងក្រៅគេអាចព្រីនមុខមាត់មនុស្សដាក់នៅលើនោះបាន។ ស្ត្រីរូបនោះបានបញ្ជាក់ថា លោកអ្នកអាចប្រើប្រាស់រូបមុខនៅលើម៉ាស់ដើម្បីការពារពីការឆ្លងវីរុសកូរ៉ូណាផង និងងាយស្រួលស្កែនមុខ​ Face ID ផងដែរ ឧទាហរណ៍ថា លោកអ្នកបានប្រើប្រាស់រូបមុខនៅលើម៉ាស់ដើម្បីកំណត់ចាក់សោរទូរស័ព្ទ នោះមានន័យថាលោកអ្នកអាចស្កេនមុខដើម្បីដោះសោរទូរស័ព្ទបានដោយមិនចាំបាច់ដោះម៉ាស់ចេញពីមុខនោះទេ។ យ៉ាងណាក្តី ម៉ាស់ប្រភេទនេះត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់ជាងម៉ាស់ធម្មតាបន្តិច៕

 

អត្ថបទ៖ភក្តី

Share This Post: