សង្គម

វីដេអូស្តែងៗនូវគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ ម៉ូតូជិះបញ្ច្រាសហើយឆ្លងផ្លូវជាតិមិនប្រយ័ត្ន ត្រូវរថយន្ត Prius បុកប៉ើង បណ្តាលឲ្យរងរបួសធ្ងន់

BY
Khmernote Media
February 22, 2020

ថ្មីៗនេះមានការចែករំលែកនូវវីដេអូមួយដែលបង្ហាញនូវករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូនិងឡាន Prius ដែលហេតុការណ៍នេះបានកើតឡើង​នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខសាលាឃុំព្រែកតាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមវីដេអូដែលបង្ហាញបង្ហោះ មុនដំបូងឡើងគេឃើញភាគីខាងម៉ូតូបានជិះបញ្ច្រាសផ្លូវ និងបានឆ្លងផ្លូវដោយមិនមានការប្រុងប្រយ័ត្ន ពេលនោះក៏ត្រូវរថយន្ត Prius ដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿនបុកប៉ើងបណ្តាលឲ្យ អ្នកជិះម៉ូតូរងរបួសធ្ងន់។ សូមបងប្អូនគោរពច្បាប់ចរាចរណ៍និងមានការប្រុងប្រយ័ត្ន រាល់ពេលធ្វើដំណើរនៅតាមដងផ្លូវ។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ តើប្រិយមិត្តយល់យ៉ាងដែរ?

Share This Post: