ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្លាប់ដោយសារវីរុស COVID-19 នៅចិនដីគោក ពេលនេះកើនដល់ ២,៥៩២នាក់ និងឆ្លងឡើងរហូតដល់ ៧៧,០០០

    BY autoadmin February 24, 2020
    អ្នកស្លាប់ដោយសារវីរុស COVID-19 នៅចិនដីគោក ពេលនេះកើនដល់ ២,៥៩២នាក់ និងឆ្លងឡើងរហូតដល់ ៧៧,០០០

    អាជ្ញាធរសុខាភិបាលចិននិយាយថា មានមនុស្ស ១៥០នាក់បន្ថែមទៀតបានឆ្លងវីរុស COVID-19 បានស្លាប់ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនកើនដល់ ២,៥៩២នាក់។ ចំណែកចំនួននៃការឆ្លងមាន ៤០៩ករណី បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសឥឡូវនេះមានចំនួន ៧៧,១៥០នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា ខេត្តចំនួន ២៤ ក្នុងចំណោមខេត្តទាំង ៣១ ដែលគ្រប់គ្រងដោយផ្ទាល់ និងតំបន់ស្វយ័ត មិនបានរាយការណ៍ពីការឆ្លងណាមួយឡើយកាលពីថ្ងៃអាទិត្យ។

    អាជ្ញាធរសុខាភិបាលនិយាយថា ក្រុមអន្ដរជាតិមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ក៏បានធ្វើការស៊ើបអង្កេត និងធ្វើកិច្ចពិភាក្សាជាមួយមន្រ្តីមូលដ្ឋាននៅក្នុងទីក្រុងដែលរងការវាយប្រហារខ្លាំងជាងគេ គឺទីក្រុងវូហាន ខេត្តហ៊ូប៊ី កាលពីចុងសប្តាហ៍។ កាលពីថ្ងៃអាទិត្យនេះមានមនុស្ស ១,៨៤៦នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុស ហើយការជាសះស្បើយមានចំនួនខ្ពស់ជាងចំនួននៃការឆ្លងថ្មីដែលបានបញ្ជាក់នៅថ្ងៃដដែលនោះ ដែលអ្នកឆ្លងមានតែចំនួន ៤០៩នាក់។ គិតមកត្រឹមថ្ងៃអាទិត្យមានមនុស្ស ២៤,៧៣៤នាក់ ដែលឆ្លងវីរុសបានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា

    Share This Post: