ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    BREAKING NEWS! នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមហាធៀ ផ្ញើលិខិតលាលែងពីតំណែងទៅព្រះមហាក្សត្រ

    BY autoadmin February 24, 2020
    BREAKING NEWS! នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមហាធៀ ផ្ញើលិខិតលាលែងពីតំណែងទៅព្រះមហាក្សត្រ

    យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានដាក់លិខិតលាលែងពីតំណែងរបស់លោកទៅកាន់ព្រះមហាក្សត្រ។ លោក Mahathir អាយុ ៩៤ឆ្នាំ បានចូលកាន់តំណែងនៅខែឧសភា ឆ្នាំ២០១៨ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីជាលើកទី២។ អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថា សេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។ ប្រភពបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយខាងក្រៅនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ reuters

    Share This Post: