កូរ៉េខាងត្បូងបញ្ជាក់ពីវីរុស COVID-19 បន្ថែម ៧០ករណីទៀត ដែលនាំឱ្យករណីសរុបមានចំនួន ៨៣៣ករណី
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការកើនឡើងនូវវីរុស COVID-19 យ៉ាងលើសលុបនៅថ្ងៃច័ន្ទនេះ ដោយករណីថ្មីភាគច្រើននៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍ ជាកន្លែងដែលអាជ្ញាធរសុខាភិបាលកំពុងដាក់ការពិនិត្យយ៉ាងតឹងរឹង។ ករណីបន្ថែមចុងក្រោយចំនួន ២៣១ករណី បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ៨៣៣នាក់។ កាលពីថ្ងៃអាទិត្យនេះ មានបុរសអាយុ ៦២ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Cheongdo ក្បែរ Daegu បានស្លាប់ដោយសារវីរុស ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះកើនដល់ ៧នាក់។

ប្រហែលជា ៦០% នៃករណីសរុបត្រូវបានភ្ជាប់ទៅនឹងព្រះវិហារ Shincheonji ដែលមានមូលដ្ឋាននៅ Daegu និង ១៥% នៅមន្ទីរពេទ្យ Daenam ក្នុងទីក្រុង Cheongdo ។ ទោះបីជាអាជ្ញាធរសុខាភិបាលបានសម្តែងក្តីសង្ឃឹមថា វីរុសនេះអាចគ្រប់គ្រងបានក៏ដោយ ក៏អ្នកជំនាញបាននិយាយថា វីរុសនេះអាចនឹងរីករាលដាលពាសពេញផ្ទៃប្រទេស ដោយសារតែករណីដែលមិនមានទំនាក់ទំនងច្បាស់លាស់ជាមួយប្រទេសចិន ឬករណីដែលត្រូវបានបញ្ជាក់បន្ត ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ផ្សេងទៀត៕





អត្ថបទ៖ លីដា