គិតមកទល់ពេលនេះ ជប៉ុនរកឃើញអ្នកមានឆ្លង COVID-19 ចំនួន ៨៥១នាក់ហើយ
គិតត្រឹមថ្ងៃអង្គារចំនួនសរុបអ្នកឆ្លងវីរុស COVID-19 ដែលបានបញ្ជាក់នៅប្រទេសជប៉ុនមានចំនួន ៨៥១នាក់។ ក្នុងចំណោមនោះមាន ១៤៦នាក់ ជាអ្នកឆ្លងនៅប្រទេសជប៉ុន អ្នកទេសចរមកពីប្រទេសចិន និងកន្លែងផ្សេងទៀត។ តួលេខនេះរាប់បញ្ចូលទាំងមន្ត្រីក្រសួងសុខាភិបាលម្នាក់ និងមន្ត្រីចត្តាឡីស័កម្នាក់ ដែលបានចូលទៅតាមដានអ្នកនៅលើនាវា Diamond Princess ដែលត្រូវបានជប៉ុនដាក់ឱ្យនៅដោយឡែក។ ក្នុងចំណោមអ្នកដំណើរ និងនាវិកនៃនាវាទេសចរណ៍លើនាវា មានករណីចំនួន ៦៩១ ត្រូវបានបញ្ជាក់។ មួយផ្នែកទៀតគឺជាអ្នកឆ្លងវីរុសចំនួន ១៤នាក់ ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសចេញពីខេត្តហ៊ូប៉ីប្រទេសចិន តាមជើងហោះហើររបស់រដ្ឋាភិបាលជប៉ុន។

នៅក្រៅពីប្រទេសចិនដីគោកនិងជប៉ុន មានប្រជាជនសរុបចំនួន ១,៥២០នាក់ ចេញពី ៣៤ ប្រទេស និងដែនដី ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស នេះបើយោងតាមការបូកសរុបដោយ NHK ។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ចំនួន ៨៣៣ករណី គិតត្រឹមម្សិលមិញនេះ។ ប្រទេសអ៊ីតាលីក៏បានរាយការណ៍ចំនួន ២២៩ករណី, មានករណីចំនួន ៩០ នៅប្រទេសសិង្ហបុរី, មាន ៧៦ករណី នៅហុងកុង, ៦១ករណី ក្នុងប្រទេសអ៊ីរ៉ង់, មាន ៣៥ករណី នៅប្រទេសថៃ, មានចំនួន ៣០ករណី នៅកោះតៃវ៉ាន់, មាន ២២ករណី នៅប្រទេសម៉ាឡេស៊ី និងនៅសហរដ្ឋអាមេរិកចំនួន ១៧ករណី។ ប្រទេសអាឡឺម៉ង់ និងវៀតណាមបានបញ្ជាក់ថាមាន ១៦ករណី ស្មើគ្នា។
ប្រទេសអូស្ត្រាលីមានចំនួន ១៥ករណី ហើយប្រទេសអារ៉ាប់រួមមានចំនួន១៣ករណី។ ប្រទេសបារាំងចំនួន ១២ករណី, ម៉ាកាវ និងកាណាដា ១០ករណី, នៅអង់គ្លេសមាន ៩ និង នៅឥណ្ឌា ហ្វីលីពីន និងគុយវែត មានម្នាក់ ៣ករណី។ រុស្ស៊ី អេស្បាញ និងអូម៉ង់ មាន ២ករណី។ នេប៉ាល់ កម្ពុជា ស្រីលង្កា ហ្វាំងឡង់ ស៊ុយអែត បែលហ្ស៊ិក អេហ្ស៊ីប លីបង់ បារ៉ែន អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ មាន ១ករណី ទាំងអស់។ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១២នាក់ ហើយកូរ៉េខាងត្បូងបញ្ជាក់ថាមានអ្នកស្លាប់ ៧នាក់។ ប្រទេសអ៊ីតាលីបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៦នាក់ ហើយហុងកុងមានអ្នកស្លាប់ចំនួន ២នាក់។ ហ្វីលីពីន បារាំង និងតៃវ៉ាន់ ក៏មានអ្នកស្លាប់ម្នាក់រៀងខ្លួន៕



អត្ថបទ៖ លីដា