អន្តរជាតិ

កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគ COVID-19 ថ្មីចំនួន ៣៣៤ករណីបន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ ១ ៥៩៥ករណី

BY
autoadmin
February 27, 2020

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះកូរ៉េខាងត្បូងបានរាយការណ៍អំពីការកើតមានករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ៣៣៤ ករណីបន្ថែមទៀត ​ដែលវាគឺជាចំនួនរាតត្បាតដ៏គួរឲ្យបារម្ភ និងឆាប់រហ័សបំផុតមួយ។ បើយោងតាមមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះគឺមានចំនួន ៣០៧ ករណីបានកើតឡើងនៅក្នុងក្រុង Daegu ដែលជាក្រុងធំបំផុតលំដាប់ទី ៤ នៅកូរ៉េខាងត្បូង។

គួររម្លឹកជូនថា កន្លងមកអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងធ្លាប់បានលើកឡើងថា មូលហេតុដែលធ្វើឲ្យមេរោគ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងមានការរាតត្បាតលឿនគឺដោយសារតែមានស្រ្តីវយ័ ៦១ ឆ្នាំ ដែលត្រូវបានគេសង្ស័យថាមានផ្ទុកមេរោគហើយនោះ តែគាត់មិនព្រមទៅមន្ទីរពេទ្យដើម្បីពិនិត្យឈាមរកមេរោគទាល់តែសោះ។ ផ្ទុយទៅវិញគាត់បានធ្វើដំណើរទៅកាន់ព្រះវិហារកាតូលិកនៅក្នុងក្រុង Daegu ជាច្រើនកន្លែង ហើយពេលដែលគាត់ឈឺខ្លាំងទើបព្រមទៅពេទ្យនិងទីបំផុតត្រូវបានគេរកឃើញថា គាត់ពិតជាមានផ្ទុកមេរោក Covid-19 ប្រាកដមែន។

ដូចនេះគេជឿថា ស្រ្តីវ័យ ៦១ ឆ្នាំនេះហើយគឺជាអ្នកដើរចម្លងមេរោគនោះ ព្រោះអ្នកឆ្លងមេរោគ Covid-19  ភាគច្រើនគឺជាប្រជាពលរដ្ឋដែលបានទៅព្រះវិហារកាតូលិកនៅក្នុងក្រុង Daegu ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៧​នេះ កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគ Covid-19 សរុបចំនួន ១ ៥៩៥​ ករណី និងមានអ្នកស្លាប់ចំនួន ១២ករណីផងដែរ៕

អត្ថបទ៖ភក្តី

Share This Post: