ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកតា Bob Weighton វ័យ១១១ឆ្នាំ ក្លាយជាមនុស្សវ័យចំណាស់ជាងគេរបស់ពិភពលោក បន្ទាប់ពីលោកតាជនជាតិជប៉ុន វ័យ១១២ឆ្នាំទើបតែទទួលមរណភាព

    BY autoadmin February 28, 2020
    លោកតា Bob Weighton វ័យ១១១ឆ្នាំ ក្លាយជាមនុស្សវ័យចំណាស់ជាងគេរបស់ពិភពលោក បន្ទាប់ពីលោកតាជនជាតិជប៉ុន វ័យ១១២ឆ្នាំទើបតែទទួលមរណភាព

    លោកតាអាយុ ១១១ឆ្នាំ រូបនេះជាអតីតគ្រូបង្រៀន និងជាវិស្វករមកពីទីក្រុង Hampshire និងត្រូវបានបញ្ជាក់ថា ជាបុរសចំណាស់ជាងគេបំផុតនៅលើពិភពលោក។ លោកតា Bob Weighton កើតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩០៨ ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកកាន់កំណត់ត្រាបុរសមានវ័យចំណាស់ជាងគេថ្មី បន្ទាប់ពីលោកតា Chitetsu Watanabe ដែលជាជនជាតិជប៉ុន មានអាយុ ១១២ឆ្នាំទើបតែលាចាកលោក។ លោកតា Watanabe បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានវិញ្ញាបនបត្រ Guinness World Record បញ្ជាក់ពីកំណត់ត្រាអាយុចំណាស់បំផុតរបស់គាត់។

    លោកតា Bob Weighton បាននិយាយថា៖ «ខ្ញុំពិតជាមិនស្កប់ចិត្តទេ ព្រោះវាមានន័យថានរណាម្នាក់បានស្លាប់» (គាត់សំដៅដល់អ្នកកាន់កំណត់ត្រាមុន)។ លោកតាបាននិយាយថា៖ «ខ្ញុំគ្រាន់តែទទួលយកវាជាការពិត។ វាមិនមែនជាអ្វីដែលខ្ញុំធ្លាប់មានបំណង ចង់បាន ឬធ្វើដើម្បីវានោះទេ ប៉ុន្តែវាគ្រាន់តែការពិតមួយនៃជីវិត។ អ្នកប្រហែលជាគិតថាវាអស្ចារ្យ ប៉ុន្តែវាគ្រាន់តែជារឿងតូចមួយប៉ុណ្ណោះ»។ គួរឱ្យដឹងដែរថា លោកតាគាត់ជាអតីតបុរសចំណាស់បំផុតរបស់អង់គ្លេស បន្ទាប់ពីលោកតា Alfred Smith មកពីទីក្រុង St Madoes រដ្ឋ Perthshire ដែលមានថ្ងៃកំណើតដូចគ្នា បានទទួលមរណភាពកាលពីរដូវក្តៅមុន៕

    អត្ថបទ៖ លីដា

    Share This Post: