ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនដីគោកបង្ហាញពីការថយចុះនៃអ្នកឆ្លងវីរុស COVID-19 ខណៈព្យាបាលអ្នកជំងឺជាសះស្បើយបានជាង ៣៦,០០០នាក់ រួចហើយ

    BY autoadmin February 28, 2020
    ចិនដីគោកបង្ហាញពីការថយចុះនៃអ្នកឆ្លងវីរុស COVID-19 ខណៈព្យាបាលអ្នកជំងឺជាសះស្បើយបានជាង ៣៦,០០០នាក់ រួចហើយ

    អាជ្ញាធរសុខាភិបាលចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកជំងឺសរុបចំនួន ៣៦,១១៧នាក់ ដែលបានឆ្លងវីរុស COVID-19 ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយគិតត្រឹមថ្ងៃព្រហស្បតិ៍។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃព្រហស្បតិ៍មនុស្ស ៣,៦២២នាក់ បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

    គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ នៅប្រទេសចិនមានករណីឆ្លងវីរុស Novel Coronavirus (Covid-19) សរុបចំនួន ៧៨,៨២៤ ត្រូវបានគេរាយការណ៍ពីក្នុងតំបន់ និងខេត្តចំនួន ៣១ នៅលើចិនដីគោក ហើយគិតមកទល់ពេលនេះមានមនុស្ស ២,៧៨៨នាក់ បានស្លាប់ដោយសារវីរុសនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកដែលស្លាប់ភាគច្រើនជាចាស់ជរា អ្នកមានជំងឺប្រចាំកាយស្រាប់ ឬអ្នកដែលមានសុខភាពខ្សោយស្រាប់៕

    អត្ថបទ៖ លីដា

    Share This Post: