ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីម្នាក់ទៀត ហើយអ្នកដែលឆ្លងនោះគឺជាមគ្គុទេសទេសចរណ៍

    BY autoadmin February 28, 2020
    ថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីម្នាក់ទៀត ហើយអ្នកដែលឆ្លងនោះគឺជាមគ្គុទេសទេសចរណ៍

    បុរសជនជាតិថៃម្នាក់អាយុ ២៥ឆ្នាំ ដែលជាអ្នកដឹកនាំជនជាតិថៃនៅក្នុងដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស COVID-19 ហើយនេះគឺជាករណីទី៤១ របស់ប្រទេសថៃ។ លេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលវេជ្ជបណ្ឌិត Sukhum Karnchanapimai បាននិយាយនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះថា បុរសនោះបានចាប់ផ្តើមបង្ហាញរោគសញ្ញាកាលពីថ្ងៃច័ន្ទ ហើយត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ តាំងតែពីគាត់ទៅសម្រាកនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradu នៅទីក្រុង Nonthaburi ។ ក្រុមមន្ត្រីបានជម្រុញឱ្យអ្នករាល់គ្នាដែលជាអ្នកដំណើរក្នុងជើងហោះហើរតែមួយជាមួយបុរសនោះមកធ្វើការពិនិត្យទាំងអស់។

    ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៤១នាក់ ដែលមាន ២៨នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ និង ១៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Sukhum ក៏បានបញ្ជាក់ជាថ្មីដែរថា អ្នកណាម្នាក់ដែលវិលត្រឡប់មកប្រទេសពីទីតាំងដែលមានហានិភ័យខ្ពស់ ត្រូវដាក់ខ្លួននៅដាច់ឆ្ងាយពីគេនៅផ្ទះរយៈពេល ១៤ថ្ងៃ បន្ទាប់ពីពិគ្រោះជាមួយវេជ្ជបណ្ឌិត និងត្រូវមានភាពស្មោះត្រង់អំពីការធ្វើដំណើរ និងស្ថានភាពកាយសម្បទារបស់ពួកគេ៕

    អត្ថបទ៖ លីដា

    Share This Post: