កើនឡើងខ្លាំងមែនទែន! កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៣១៥នាក់ បន្ថែមទៀតនាល្ងាចនេះ នាំឱ្យករណីសរុបមានរហូតដល់ ២,៣៣៧
កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីអ្នកឆ្លង Novel coronavirus (COVID-19) សរុបចំនួន ៥៧១ គិតត្រឹមថ្ងៃសុក្រតែមួយ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់កូរ៉េខាងត្បូង។ ករណីចំនួន ៥៧១ ត្រូវបានបញ្ជាក់សរុបនៅរសៀលថ្ងៃសុក្រ ពោលគឺ ២៥៦ករណី ត្រូវបានប្រកាសនៅពេលព្រឹក និង ៣១៥ករណី សម្រាប់ពេលល្ងាចថ្ងៃសុក្រនេះ។ ចំនួននេះបានធ្វើឱ្យចំនួនសរុបក្នុងប្រទេសកើនដល់ ២,៣៣៧ករណី ដែលជាការផ្ទុះឡើងធំបំផុតនៅក្រៅប្រទេសចិនដីគោក។

ចំនួនករណីដែលបានរាយការណ៍នៅថ្ងៃសុក្រ គឺខ្ពស់ជាងថ្ងៃព្រហស្បតិ៍រហូតដល់ ៦៧ករណី ដោយមានការបញ្ជាក់ចំនួន ៥០៥ករណី។ តួលេខចុងក្រោយរួមមានបុគ្គលិកយោធាម្នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនករណីដែលបានបញ្ជាក់លើយោធាកូរ៉េខាងត្បូងកើនដល់ ២៦នាក់។ មិនមានសេចក្តីរាយការណ៍ពីការស្លាប់ថ្មីនៅថ្ងៃសុក្រនេះទេ ដូច្នេះចំនួនអ្នកស្លាប់ជាតិនៅតែមាន១៣នាក់។ ក្នុងចំណោមករណីថ្មីចំនួន ៥៧១ករណី មានអ្នកឆ្លងចំនួន ៤៤៧នាក់ មកពី Daegu ដែលការផ្ទុះឡើងនៃជំងឺនេះបានប្រមូលផ្តុំនៅទីនោះ។ មានករណីជាច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងព្រះវិហារ Shincheonji នៅភាគខាងត្បូងក្រុង Daegu ៕



អត្ថបទ៖ លីដា