អន្តរជាតិ

ប្រធានអង្គការសហប្រជាជាតិណែនាំថា រដ្ឋមន្រ្តីនិងអ្នកការទូតគួរតែផ្អាកការប្រជុំសិនអំឡុងពេលនេះ

BY
autoadmin
February 29, 2020

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទ័ររ៉េស (Antonio Guterres) បានណែនាំថា រដ្ឋមន្រ្តី និងអ្នកការទូត ត្រូវរំលងកិច្ចប្រជុំគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី ដែលនឹងធ្វើឡើងនៅទីក្រុង New York នៅខែក្រោយនេះចោលសិន ដោយសារស្ថានភាពវីរុស COVID-19 ។ ក្រុមមន្រ្តីបាននិយាយថា មានមនុស្សជាង ៧,០០០នាក់ ជាធម្មតានឹងចូលរួមក្នុងការប្រជុំប្រចាំឆ្នាំនេះ ដែលត្រូវបានគេធ្វើឡើងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ វានឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែមីនា។

ទោះយ៉ាងណានៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋជាសមាជិកសហរដ្ឋអាមេរិក ពីប្រធានគណៈកម្មាធិការឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាមេនី លោក Mher Margaryan បានមានប្រសាសន៍ថា លោក Antonio Guterres បានណែនាំឱ្យសមាជិកនានា “ត្រូវកាត់បន្ថយនិងបង្រួមសម័យប្រជុំនេះ” និងលុបចោលព្រឹត្តិការណ៍រាប់សិបទៀត។ លោក Margaryan បានសរសេរថា៖ «គាត់ក៏បានផ្តល់អនុសាសន៍យ៉ាងមុតមាំថា អ្នកតំណាងមិនត្រូវធ្វើដំណើរទៅទីស្នាក់ការកណ្តាលសម្រាប់សម័យប្រជុំនោះទេ»។ ការិយាល័យរបស់គណៈកម្មាធិការស្តីពីស្ថានភាពស្ត្រីបានស្នើថា រដ្ឋជាសមាជិកយល់ព្រមនឹងអនុសាសន៍របស់លោក Guterres នៅក្នុងកិច្ចប្រជុំនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយមួយទៀតនេះ៕

អត្ថបទ៖ លីដា

Share This Post: