អន្តរជាតិ
BREAKING NEWS! អ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង ពេលនេះកើនដល់ជាង ៤,២០០នាក់
BY autoadmin
March 2, 2020
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមាន ៤៧៦ករណី បន្ថែមទៀត នៃវីរុស COVID-19 នៅថ្ងៃច័ន្ទនេះ ដែលនាំឱ្យមានការឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៤,២១២នាក់។ គិតត្រឹមក្នុងភាគខាងត្បូងទីក្រុង Daegu តែមួយ មានករណីដល់ទៅ ៣,០៨១ ដែលជាចំនួនច្រើនបំផុត ហើយភាគច្រើនមានទំនាក់ទំនងជាមួយព្រះវិហារ Shincheonji ។ អ្នកឆ្លងវីរុសថ្មីចំនួន ៤នាក់ ត្រូវបានគេរាយការណ៍ពីក្នុងទីក្រុងសេអ៊ូល ដោយបង្កើនចំនួនសរុបនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះកើនដល់ ៩១ ហើយចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥឡូវនេះមានចំនួន ២២នាក់។ មនុស្សជាង ១០០,០០០នាក់ ត្រូវបានគេធ្វើតេស្តរកវីរុស ហើយក្នុងនោះមានប្រហែល ៣៤,០០០នាក់ នៅកំពុងរង់ចាំលទ្ធផល៕





អត្ថបទ៖ លីដា