ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ម្នាក់ទៀតហើយ នាំឱ្យករណីសរុបកើនដល់ ៤៣

    BY autoadmin March 2, 2020
    ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ម្នាក់ទៀតហើយ នាំឱ្យករណីសរុបកើនដល់ ៤៣

    មន្ត្រីសុខាភិបាលថៃជាន់ខ្ពស់មួយរូបបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសថៃមានករណីឆ្លងវីរុស COVID-19 ថ្មីមួយទៀត ដែលនាំឱ្យចំនួនករណីបែបនេះនៅក្នុងប្រទេសកើនដល់ ៤៣ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២០។ លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសុខាភិបាលលោក Sukhum Kanchanaphimai បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ករណីថ្មីនេះគឺជាស្ត្រីជនជាតិថៃ អាយុ ២២ឆ្នាំ ដែលធ្វើការជាមួយអ្នកឆ្លងជនជាតិថៃម្នាក់ទៀត ដែលគាត់ជាអ្នកបើកតាក់ស៊ីឱ្យភ្ញៀវទេសចរបរទេស។

    រហូតមកដល់ពេលនេះអ្នកឆ្លងវីរុស COVID-19 នៅប្រទេសថៃចំនួន ៣១នាក់ បានជាសះស្បើយ ហើយបានវិលត្រឡប់ទៅផ្ទះវិញហើយ ចំណែក ១១នាក់ទៀត កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះថៃបានប្រកាសពីករណីស្លាប់ដំបូងនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែប្រភពក្នុងស្រុកបានឱ្យដឹងថាបុរសនោះមានជំងឺគ្រុនឈាម មុនពេលដែលគាត់ឆ្លងវីរុស COVID-19 ៕

    អត្ថបទ៖ លីដា

    Share This Post: