ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅថៃរកឃើញ បោកសម្អាតម៉ាសដែលប្រើប្រាស់រួច និងអ៊ុត វេចខ្ចប់យកទៅលក់ចែកចាយឡើងវិញ

    BY Khmernote Media March 3, 2020
    នៅថៃរកឃើញ បោកសម្អាតម៉ាសដែលប្រើប្រាស់រួច និងអ៊ុត វេចខ្ចប់យកទៅលក់ចែកចាយឡើងវិញ

    ថៃ៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលសុខភាពសាធារណៈនិងប៉ូលីសចម្រុះ បានធ្វើការឆ្មក់ចូលនៅក្នុងគេហដ្ឋានមួយកន្លែងនៅខេត្ត Saraburi ប្រទេសថៃ ដែលផ្ទះនោះជាទីតាំងធ្វើសកម្មភាពលាងសម្អាតម៉ាសដែលប្រើប្រាស់រួច និងអ៊ុតម៉ាសទាំងនោះ ដើម្បីវេចខ្ចប់យកទៅប្រើប្រាស់និងលក់ឡើងវិញ។

    ខណៈដែលចុះបង្ក្រាបរកឃើញម៉ាស៊ីនបោកខោអាវ១គ្រឿង ឆ្នាំងអ៊ុត២ និងម៉ាសដែលប្រើប្រាស់រួចប្រមូលដាក់ថង់ជាច្រើនទៀត។ ដោយគេឃើញមានយុវជនជំទង់៦នាក់កំពុងធ្វើការយកឬស្សីដាក់សងខាងដើម្បីដាក់ម៉ាសអោយឲ្យតឹង និងមានបុគ្គលិកខ្លះកំពុងតែអ៊ុតម៉ាសដែលបោករួចអោយត្រង់ភ្លឹងឡើងវិញ មុនពេលវេចខ្ចប់យកទៅចែកចាយ។ តាមការស៊ើបអង្កេតបានឲ្យដឹងថាផ្ទះនេះជាកម្មសិទ្ធិរបស់ អ្នកស្រី Chintana Namwichai អាយុ ៤៧ ដែលពេលចុះបង្ក្រាបគេពុំឃើញមានវត្តមានម្ចាស់ផ្ទះឡើយ ខណៈដែលកូនប្រុសម្ចាស់ផ្ទះកំពុងមើលការខុសត្រូវលើបុគ្គលិក។

    ក៏គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះមានជនជាតិថៃមួយរូប បានជួបប្រទះនូវករណីកម្ម៉ង់ម៉ាសមួយថង់ តម្លៃ៧៥០បាត ប៉ុន្តែពេលទទួលបានគឺម៉ាសដែលប្រើប្រាស់រួច ចំណែកនៅប្រទេសវៀតណាមក៏មានករណីដូចនៅប្រទេសថៃដែលសមត្ថកិច្ចទើបតែចុះបង្ក្រាបកន្លែងលក់ម៉ាសដែលប្រើប្រាស់រួចផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay