ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេគ្រប់គ្រងវិហារ Shincheonji នៅកូរ៉េខាងត្បូងលុតជង្គង់អោនក្បាលសុំទោសជាសាធារណៈ ដោយសារការរាតត្បាតវីរុសកូរ៉ូណាក្នុងប្រទេសមួយនេះមានប្រភពចេញពីព្រះវិហារកាតូលិកខ្លួន (មានវីដេអូ)

    BY autoadmin March 3, 2020
    មេគ្រប់គ្រងវិហារ Shincheonji នៅកូរ៉េខាងត្បូងលុតជង្គង់អោនក្បាលសុំទោសជាសាធារណៈ ដោយសារការរាតត្បាតវីរុសកូរ៉ូណាក្នុងប្រទេសមួយនេះមានប្រភពចេញពីព្រះវិហារកាតូលិកខ្លួន (មានវីដេអូ)

    កូរ៉េខាងត្បូង៖ មេគ្រប់គ្រងវិហារ Shincheonji នៅក្នុងប្រទេសកូរ៉េខាងត្បូងបានលុតជង្គ់ង និងអោនក្បាលក្រាបដល់ដី ដើម្បីធ្វើការសុំទោសជាសាធារណៈទៅកាន់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ព្រោះតែការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19 ក្នុងប្រទេសកូរ៉េខាងត្បូងមានប្រភពចេញមកពីព្រះវិហារកាតូលិក ដែលជាផ្នែកមួយនៃការងារសាសនារបស់គាត់។ លោក​ Lee Man-hee ជាស្ថាបនិកនៃព្រះវិហារកាតូលិកដែលមានឈ្មោះថា  Shincheonji Church of Jesus ហើយសាខានៃព្រះវិហារមួយនេះបានបន្តសាងសង់ជាច្រើនកន្លែងនៅក្នុងក្រុង Daegu។

    គួរម្លឹកជូនថា ដើមហេតុដំបូងដែលជំរុញឲ្យមានការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី COVID-19 យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ គឺដោយសារតែមានស្ត្រីវ័យ ៦១ ឆ្នាំ ជាអ្នកកាន់សាសនាគ្រឹស្តម្នាក់ ដែលត្រូវបានគេសង្ស័យថាមានបានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ​​នៅក្នុងខ្លួនហើយនោះ តែរូបគាត់បានប្រកែកថា គាត់នៅមានសុខភាពល្អធម្មតាគ្មានឆ្លងមេរោគអីទេ គាត់មិនទៅពេទ្យឡើយ ហើយផ្ទុយទៅវិញគាត់បានធ្វើដំណើរទៅកាន់ព្រះវិហារកាតូលិកជាច្រើនកន្លែងទៀត។ ក្រោយមកទើបគេឃើញថា ស្រ្តីវ័យ ៦១ ឆ្នាំនោះបានឆ្លងមេរោគ ហើយបន្ទាប់មកទៀតអ្នកដែលបានទៅព្រះវិហារជាមួយគាត់ត្រូវបានគេរកឃើញថាបានឆ្លងមេរោគជាបន្តបន្ទាប់ និងកាន់តែច្រើនឡើងៗតែម្តង។ សូមបញ្ជាក់ថា​​ នៅក្នុងប្រទេសកូរ៉េខាងត្បូងភាគច្រើននៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 គឺជាប្រជាពលរដ្ឋកាន់សាសនាគ្រឹស្តរស់នៅក្នុងក្រុង Daegu ហើយប្រទេសមួយនេះមានឆ្លងសរុបចំនួន ៤ ៨១២ ករណី និងស្លាប់ ៣៤ករណីផងដែរ បើគិតមកត្រឹមព្រឹកថៃ្ងនេះ៕

    អត្ថបទ៖ ភក្តី

    Share This Post: