ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្លាប់ដោយសារវីរុស COVID-19 នៅអាមេរិកកើនដល់ ៦នាក់ ខណៈអ្នកឆ្លងមានលើសពី ១០០នាក់

    BY autoadmin March 3, 2020
    អ្នកស្លាប់ដោយសារវីរុស COVID-19 នៅអាមេរិកកើនដល់ ៦នាក់ ខណៈអ្នកឆ្លងមានលើសពី ១០០នាក់

    អ្នកឆ្លងវីរុស COVID-19 ចំនួន ៦នាក់ បានស្លាប់នៅក្នុងរដ្ឋវ៉ាស៊ីនតោន ខណៈសហរដ្ឋអាមេរិកទាំងមូលកំពុងមានករណីជាង ១០០ បណ្តាលមកពីវីរុសនេះ។ មន្រ្តីសុខភាពស្រុក King County លោក Jeffrey Duchin បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្ស ៤នាក់ ក្នុងចំណោមមនុស្សដែលបានស្លាប់ គឺជាអ្នករស់នៅមណ្ឌលថែទាំ Kirkland ដែលនៅជាយក្រុង Seattle ។ មានករណីខ្លះបានជាប់ទាក់ទងនឹងមណ្ឌលថែទាំ Life Care ផងដែរ ដែលនាំឱ្យពួកគេត្រូវលុបចោលរាល់ដំណើរទស្សនកិច្ចដោយក្រុមគ្រួសារ ឬអ្នកស្ម័គ្រចិត្ត ដែលចង់ទៅកាន់មណ្ឌលថែទាំទាំងនោះ។

    ក្រុមមន្រ្តីបាននិយាយនៅលើគេហទំព័រហ្វេសប៊ុកថា៖ “ប្រជាជននិងសហការីបច្ចុប្បន្ននៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជាពិសេស ចំពោះអ្នកមានសីតុណ្ហភាពខ្ពស់ ការក្អក និង/ឬដង្ហើមខ្លី។ ហើយនរណាដែលបង្ហាញរោគសញ្ញាទាំងនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ សហការីក៏នឹងត្រូវបានពិនិត្យសុខភាព មុនពេលចាប់ផ្តើមការងារ និងពេលចាកចេញ”។ ការកើនឡើងនូវករណីថ្មីៗនៅទូទាំងអាមេរិក បានជំរុញឱ្យមានការរឹតត្បិតការធ្វើដំណើរថ្មី ការបិទសាលារៀន និងការប្រកាសអាសន្ន។ គិតមកដល់ពេលនេះវីរុស COVID-19 បានសម្លាប់មនុស្សជាង ៣,០០០នាក់ ដែលភាគច្រើននៅចិនដីគោក។ ឥឡូវនេះមានករណីសរុបជាង ៩០,០០០ករណី ដែលមានការឆ្លងរាលដាលនៅគ្រប់ទ្វីបទាំងអស់ លើកលែងតែអង់តាក់ទិក៕

    អត្ថបទ៖ លីដា

    Share This Post: