ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់គ្រោងកេណ្ឌទ័ព និងអ្នកស្ម័គ្រចិត្ត ៣០០,០០០នាក់ ដើម្បីទប់ទល់វីរុស COVID-19 ខណៈសមាជិកសភារបស់ខ្លួន ២៣នាក់ បានឆ្លងវីរុស

    BY autoadmin March 4, 2020
    អ៊ីរ៉ង់គ្រោងកេណ្ឌទ័ព និងអ្នកស្ម័គ្រចិត្ត ៣០០,០០០នាក់ ដើម្បីទប់ទល់វីរុស COVID-19 ខណៈសមាជិកសភារបស់ខ្លួន ២៣នាក់ បានឆ្លងវីរុស

    លោក Abdolreza Mesri អនុប្រធានសភាអ៊ីរ៉ង់បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា សមាជិកសភាអ៊ីរ៉ង់សរុបចំនួន ២៣នាក់ បានឆ្លងវីរុស COVID-19 ។ លោក Mesir បាននិយាយថា សមាជិកសភាអ៊ីរ៉ង់មានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយសាធារណជន ដូច្នេះហើយដែលវាជាហេតុផលមួយសម្រាប់ការឆ្លងវីរុសទៅលើសមាជិកសភា។ មានន័យថាពេលនេះ ៨% នៃសមាជិកសភាដែលមានកៅអីចំនួន ២៩០ នៃប្រទេសនេះបានរងផលប៉ះពាល់ដោយ COVID-19 ។ រហូតដល់ពេលនេះការផ្ទុះឡើងនៃវីរុស COVID-19 នៅអ៊ីរ៉ង់ បានឆ្លងដល់មនុស្សចំនួន ២,៣៣៦នាក់ និង ៧៧នាក់ បានស្លាប់។

    ជាក់ស្ដែងបន្ទាប់ពីមិនសូវខ្វល់ខ្វាយពីវីរុស COVID-19 ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធរអ៊ីរ៉ង់បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេមានផែនការប្រមូលកម្លាំង និងអ្នកស្ម័គ្រចិត្តចំនួន ៣០០,០០០នាក់ ដើម្បីប្រឈមមុខនឹងវីរុសនេះ។ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេស បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ជួយមន្ត្រីសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស។ លោកក៏បានបន្ថែមដែរថា អ្វីដែលជួយដល់សុខភាពសាធារណៈ និងការពារការរីករាលដាលនៃវីរុសគឺល្អ ហើយអ្វីដែលធ្វើឱ្យមានការឆ្លងរាលដាលគឺជាអំពើបាប៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: