ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្តីសុខរបស់ Gamer! ជប៉ុន ចេញលក់គ្រែពិសេសមួយសម្រាប់អ្នកលេងហ្គេម អាចគេងផងនិងលេងហ្គេមផងបានយ៉ាងស្រួល

    BY autoadmin March 5, 2020
    ក្តីសុខរបស់ Gamer! ជប៉ុន ចេញលក់គ្រែពិសេសមួយសម្រាប់អ្នកលេងហ្គេម អាចគេងផងនិងលេងហ្គេមផងបានយ៉ាងស្រួល

    ជប៉ុន៖ ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមរបស់ជប៉ុនទើបតែរចនាគ្រែពិសេសមួយសម្រាប់អ្នកចូលចិត្តលេងហ្គេមក្នុងរយៈពេលយូរ ដែលគ្រែនេះអាចអនុញ្ញាតឲ្យអ្នកលេងហ្គេមអាចគេងបណ្ដើរនិងលេងហ្គេមបណ្ដើរផងយ៉ាងមានផាសុខភាពបំផុត។ ​តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានបង្ហាញថា គ្រែពិសេសនេះមានផ្នែកខាងចុងជើងដូចគ្នាទៅនឹងតុដាក់កុំព្យូទ័រអីចឹងដែរ ពោលគឺមានរាងដូចតុតូចមួយដែលមានរចនាកន្លែងដាក់អេក្រង់កុំព្យូទ័រ កន្លែងតភ្ជាប់ចរន្តអគ្គិសនីជាមួយនឹងម៉ាស៊ីកុំព្យូទ័រ និងកន្លែងដាក់ឧបករណ៍បំពងសំឡេងផងដែរ។ នៅផ្នែកចំហៀងគ្រែមានបំពាក់កន្លែងសម្រាប់ដាក់ក្តារចុចកំព្យូទ័រ ដាក់របស់ញ៉ាំ ឬដៃសម្រាប់ចុចលេងហ្គេម។

    ចំពោះផ្នែកក្បាលគ្រែវិញលោកអ្នកអាចដាក់នាឡិការោទ៍​ ឬអំពូលបាន ហើយអ្វីដែលពិសេសនោះមានដងសម្រាប់ដាក់ទូរស័ព្ទមើលទៀតផង។ ដោយឡែកនៅផ្នែកកណ្តាលវិញវាគឺជាគ្រែពូកសម្រាប់គេងដ៏មានផាសុខភាពមួយ ហើយបើលោកអ្នកមិនចង់គេងទេ លោកអ្នកក៏អាចផ្លាស់ប្តូរវាទៅអង្គុយលេងដូចធម្មតាបានផងដែរ។ បើតាមប្រភពខាងលើបានបញ្ជាក់ថា គ្រែពិសេសនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១២៦​ ៣០០ យេន (១​ ១៧៧​ ដុល្លារអាម៉េរិក)។ លោកអ្នកអាចពិនិត្យមើលគ្រែពិសេសនេះដូចក្នុងរូបភាពខាងក្រោម៖

    អត្ថបទ៖ភក្តី

    Share This Post: