ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាសូរណាស់! បុរសកំសត់ម្នាក់ប្រកាសលក់ក្រលៀនរបស់ខ្លួន ដើម្បីយកលុយទិញតង់ធ្វើជម្រកឲ្យកូន៨នាក់នៅ

    BY autoadmin March 5, 2020
    អាសូរណាស់! បុរសកំសត់ម្នាក់ប្រកាសលក់ក្រលៀនរបស់ខ្លួន ដើម្បីយកលុយទិញតង់ធ្វើជម្រកឲ្យកូន៨នាក់នៅ

    ស៊ីរី៖ បុរសជនជាតិស៊ីរីម្នាក់បានដើរប្រកាសលក់ក្រលៀនរបស់ខ្លួន ​ដើម្បីយកប្រាក់យកមកទិញតង់ធ្វើជាជម្រកឲ្យកូនៗទាំង៨នាក់របស់គាត់​ ដែលកំពុងតែគ្មានកន្លែងស្នាក់នៅច្បាស់លាស់នៅឡើយ។ បុរសកំសត់រូបនេះរូបនេះមានឈ្មោះថា Jamal Baraoud ហើយកាលពីពេលកន្លងទៅរូបគាត់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន និងឃុំខ្លួននៅក្នុងគុកជាច្រើនឆ្នាំ ព្រោះតែរូបគាត់បានចូលរួមជាមួយចលនាបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាល។ ២៧ ថ្ងៃមុននេះ គាត់ត្រូវបានដោះលែងឲ្យមានសេរីភាពជាធម្មតាវិញ ខណៈដែលរូបគាត់ត្រូវមានរបួសបាក់ឆ្អឹងកងខ្នង ព្រោះតែការធ្វើទណ្ឌកម្មក្នុងអំឡុងពេលកំពុងជាប់ឃុំឃាំង។

    ព្រោះតែមានបញ្ហាសុខភាពលោក Jamal Baraoud មិនអាចធ្វើការងារបានឡើយ​ ហើយអ្វីដែលជាបន្ទុកកាន់តែធ្ងន់នោះគឺរូបគាត់ត្រូវទទួលរ៉ាប់រងចិញ្ចឹមក្មេងចំនួន ៨នាក់ ហើយក្នុងចំណោមក្មេងទាំងអស់នោះមានអ្នកខ្លះមានទាំងជំងឺជាប់ខ្លួនទៀតផងដូចជា ខ្សោយក្រលៀន ឆ្តួតជ្រូក និងពិការកាយសប្បទា។ គេមិនបានដឹងច្បាស់ថា ក្មេងទាំងនោះជាកូនបង្កើតរបស់គាត់ទាំងអស់ ឬជាកូនចិញ្ចឹមខ្លះនោះទេ តែអ្វីដែលគេបានមើលឃើញជាក់ស្តែងនោះគឺពួកគេកំពុងរស់នៅជាមួយគ្នាយ៉ាងវេទនា។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា មានអ្នកណាយល់ព្រមទិញក្រលៀនរបស់លោក Jamal Baraoud ឬមានការផ្ដល់ប្រាក់ឧបត្ថម្ភចំពោះគាត់យ៉ាងណានោះទេ៕

    អត្ថបទ៖ភក្តី

    Share This Post: