ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់ ៥,៧៦៦នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣៥នាក់

    BY autoadmin March 5, 2020
    អ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់ ៥,៧៦៦នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣៥នាក់

    ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ៤៣៨នាក់ សម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនដល់ ៥,៧៦៦ ។ មជ្ឈមណ្ឌលកូរ៉េសម្រាប់ជំងឺនិងការត្រួតពិនិត្យនិងការការពារ ក៏បាននិយាយផងដែរថា មានអ្នកស្លាប់ចំនួន ៣នាក់ បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លា់ដោយសារ COVID-19 សរុបកើនឡើងដល់ ៣៥នាក់។ បញ្ជាការយោធាអាមេរិកនៅប្រទេសកូរ៉េខាងត្បូង ក៏បានរាយការណ៍ពីករណីថ្មីចំនួន ២ទៀតផងដែរ សម្រាប់ករណីបុគ្គលិកយោធា ឬប្រជាជនដែលពាក់ព័ន្ធនឹងកងចំនួន ២៨,៥០០នាក់ របស់ខ្លួនដែលឈរជើងនៅក្នុងប្រទេសកូរ៉េ ដែលនាំឱ្យករណីកើនដល់៦។

    មន្រ្តីសុខាភិបាលរំពឹងថា ចំនួនករណីថ្មីនឹងកើនឡើងខ្ពស់នាពេលអនាគត នៅពេលដែលពួកគេបញ្ចប់ការធ្វើតេស្តសមាជិករបស់ក្រុមអ្នកកាន់សាសនាគ្រឹស្តនៅវិហារ Shincheonji ជាង ២០០,០០០នាក់ ក៏ដូចជាករណីសង្ស័យរាប់ពាន់ផ្សេងទៀតមកពីក្រុមតូចៗ។ គួរឱ្យដឹងដែរថា យ៉ាងហោចណាស់មានប្រទេសចំនួន ៩២ រួមទាំងប្រទេសសឹង្ហបូរី បានដាក់ចេញនូវការរឹតត្បិតការចេញចូលពីអ្នកទេសចរប្រទេសកូរ៉េខាងត្បួង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់៕

    អត្ថបទ៖ លីដា

    Share This Post: