អ៊ីតាលី សម្រេចបិទសាលារៀននិងសាកលវិទ្យាល័យទូទាំងប្រទស ព្រោះចំនួនអ្នកឆ្លងមេរោគ COVID-19 កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ
អ៊ីតាលី៖ រដ្ឋមន្រ្តីក្រសួងអប់រំអូស្រ្តាលីសម្រេចឲ្យគ្រប់សាលារៀននិងសាកលវិទ្យាល័យទូទាំងប្រទេស ត្រូវបិទទ្វារពីថ្ងៃទី ៥ រហូតដល់ពាក់កណ្តាលខែមីនានេះ ព្រោះតែភាពភ័យខ្លាចនៃមេរោគ Covid-19។ ការសម្រេចចិត្តដូចបានរៀបរាប់ខាងលើនេះបានធ្វើឡើងក្រោយអ៊ីតាលីបានរកឃើញចំនួនអ្នកឆ្លងមេរោគ Covid-19 ថ្មីកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យប្រទេសមួយនេះមានករណីអ្នកឆ្លងមេរោគ Covid-19 សរុបចំនួន ៣ ០៨៩ ករណី និងស្លាប់ ១០៧ ករណី។

ក្រៅតែពីអនុវត្តវិធានការខាងលើនេះ រដ្ឋាភិបាលអ៊ីតាលីក៏បានសម្រេចហាមមិនឲ្យប្រជាពលរដ្ឋមានការជួបជុំគ្នាក្នុងលក្ខណៈច្រើនកកកុញដែលហ្វូងមនុស្សអាចនៅក្បែរគ្នាក្នុងប្រវែងមួយម៉ែត្រនោះទេ។ ជាងនេះទៅទៀតកម្មវិធីប្រកួតកីឡាបាល់ទាត់ធំៗនៅក្នុងប្រទេសអ៊ីតាលី ក៏ត្រូវរៀបចំឡើងដោយបិទទ្វារកីឡដ្ឋានមិនឲ្យមានអ្នកចូលទស្សនាដែរ។ ជាងនេះទៅទៀតអ៊ីតាលីបានបង្កើតតំបន់ពិសេសមួយដែលហៅថា Red Zone Quarantine សម្រាប់ដាក់អ្នកឆ្លងមេរោគ Covid-19 ទាំងអស់ឲ្យនៅក្នុងតំបន់មួយនេះដាច់ដោយឡែកពីគេ ដើម្បីទទួលបានការព្យាបាលនិងដើម្បីបង្ការការចម្លងមេរោគទៅតំបន់ខាងក្រៅផងដែរ៕

អត្ថបទ៖ភក្តី