ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភពីវីរុស COVID-19 ដែលឆ្លងនៅក្នុងប្រទេសមានប្រព័ន្ធសុខាភិបាលខ្សោយ

    BY autoadmin March 6, 2020
    ប្រធានអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភពីវីរុស COVID-19 ដែលឆ្លងនៅក្នុងប្រទេសមានប្រព័ន្ធសុខាភិបាលខ្សោយ

    ប្រធានអង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃចំនួនការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានព្រមានថា ស្ថានភាពបច្ចុប្បន្ន «អាចវិវត្តទៅជាជំងឺរាតត្បាត» (pandemic) ។ លោក​ Tedros បានជម្រុញឱ្យប្រទេសនានាប្រកាន់យកនូវ «វិធីសាស្រ្តការពារគ្រប់ជ្រុងជ្រោយ» និងមិនត្រូវចុះចាញ់វាឡើយ ខណៈប្រទេសខ្លះក៏បាននិយាយថាពួកគេអាចគ្រប់គ្រងវាបាន។

    នាយកប្រតិបត្តិនៃកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក Michael Ryan ដែលបានចូលរួមក្នុងសន្និសីទកាសែតនោះ ក៏បានអត្ថាធិប្បាយលើករឿងប្រទេសកូរ៉េខាងជើងមកនិយាយដែរ ដោយនិយាយថាប្រទេសនេះមិនបានរាយការណ៍អំពីករណីនៃការឆ្លងទេ ទោះបីជាមានព្រំប្រទល់ជាប់ប្រទេសចិន និងកូរ៉េខាងត្បូងក៏ដោយ។ លោក Michael Ryan បាននិយាយថា ប្រទេសកូរ៉េខាងជើងមានហានិភ័យខ្ពស់ ព្រោះវាស្ថិតនៅជិតតំបន់រីករាលដាលខ្លាំងនៃវីរុស។ លោកបានបន្ថែមថា អង្គការសុខភាពពិភពលោកត្រៀមខ្លួនបញ្ជូនអ្នកជំនាញជាបន្ទាន់នៅទីនោះ ប្រសិនបើអង្គការនេះទទួលបានរបាយការណ៍អំពីករណីពីប្រទេសនេះ៕

    អត្ថបទ៖ លីដា

    Share This Post: