ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋី Jack Ma បរិច្ចាគម៉ាស់ចំនួន ១ លានទៅកាន់ប្រទេសជប៉ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការីករាលដាលវីរុស COVID-19

    BY autoadmin March 7, 2020
    មហាសេដ្ឋី Jack Ma បរិច្ចាគម៉ាស់ចំនួន ១ លានទៅកាន់ប្រទេសជប៉ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការីករាលដាលវីរុស COVID-19

    ចិន៖ លោក Jack Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba និងជាមហាសេដ្ឋីចិនបានធ្វើការបរិច្ចាគម៉ាស់ចំនួន ១ លាន ទៅកាន់ប្រទេសជប៉ុន ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងតាមរយៈមូលនិធិជែកម៉ា (Jack Ma Foundation) ដែលជាមូលនិធិរបស់រូបគាត់ផ្ទាល់តែម្តង។ បើយោងតាមកាចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានបញ្ជាក់ថា ម៉ាស់ទាំង ១ លាននេះមិនត្រូវបានបរិច្ចាគជាសាធារណៈទៅកាន់ប្រជាពលរដ្ឋជប៉ុននោះទេ តែម៉ាស់ត្រូវបានបរិច្ចាគទៅកាន់រដ្ឋាភិបាលនៃប្រទេសជប៉ុន ហើយរដ្ឋាភិបាលជប៉ុនគឺជាអ្នកសម្រេចបែងចែកម៉ាស់ទាំងនោះឲ្យទៅក្រុមគ្រូពេទ្យសម្រាប់ប្រើប្រាស់ក្នុងពេលព្យាបាលជនរងគ្រោះ។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីអំណោយរបស់លោក ជែក ម៉ា ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសជប៉ុនក៏បានផ្តល់អំណោយជាសំលៀកបំពាក់ការពារមេរោគសម្រាប់កូនក្មេងចំនួន ៥ ០០០ ឈុត និងម៉ាស់ចំនួន ១០០ ០០០ បន្ថែមទៀតផងដែរ។ សូមរម្លឹកជូនថា កាលពីចុងខែមករានេះ លោក Jack Ma ក៏បានបរិច្ចាគប្រាក់ចំនួន ១៤លានដុល្លារអាមេរិក សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកថ្នាំប្រឆាំងនឹងមេរោគផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: