យកចិត្តទុកដាក់មែន! ក្រុមហ៊ុន Apple ផ្ញើកញ្ចប់ពិសេសមានទាំង iPad មួយគ្រឿងទៀតទៅក្រុមគ្រួសារអ្នកឆ្លងវីរុស COVID-19 នៅប្រទេសចិន
ចិន៖ ក្រុមហ៊ុន Apple បានផ្ញើកញ្ចប់ថែទាំសុខភាពពិសេសមួយទៅកាន់ក្រុមគ្រួសារជនរងគ្រោះដោយវីរុស COVID-19 នៅក្នុងខេត្តហ៊ូប៊ី និងខេត្តវេនចូវ ប្រទេសចិន ក្រោយពួកគេត្រូវបានអាជ្ញាធរចិនសម្រេចដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេមួយរយៈសិន ដើម្បីធ្វើការតាមដាន និងទទួលការព្យាបាល។ គ្រួសារប្រជាពលរដ្ឋចិនដែលបានទទួលអំណោយលើកទឹកចិត្តនេះគឺសុទ្ធតែជាគ្រួសារ ដែលមានសមាជិកណាម្នាក់ធ្លាប់បានបម្រើការងារជាបុគ្គលិកឲ្យក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។
នៅក្នុងកញ្ចប់អំណោយរបស់ក្រុមហ៊ុន Apple មានរួមបញ្ចូលនូវសម្ភារៈជាច្រើនដូចជា ម៉ាស់ប្រភេទ N95 ចំនួន ២ប្រអប់ ទឹកលាងដៃ ទែម៉ូម៉ែត្រមួយ ក្រដាសសើមសម្រាប់ជូនដៃ នំមួយប្រអប់ តែមួយកញ្ចប់ កាហ្វេមួយកញ្ចប់ ហើយអ្វីដែលពិសេសនោះគឺមានទាំង iPad 10.2 មួយគ្រឿងទៀតផងសម្រាប់ចុចលេងកុំឲ្យអផ្សុក។ បើតាមតម្លៃក្នុងទីផ្សារប្រទេសចិននាពេលបច្ចុប្បន្ន iPad 10.2 ត្រូវបានគេដាក់លក់ក្នុងតម្លៃ ២ ៤៩៩ យន់ (៣៦០ ដុល្លារអាម៉េរិក)។ ក្រៅតែពីអំណោយខាងក៏មានដែរសំបុត្រមួយច្បាប់ដែលមានអត្ថន័យសួរសុខទុក លើកទឹកចិត្ត និងបួងសួងឲ្យជនរងគ្រោះទាំងនោះមានសំណាងល្អ និងអាចជាសះស្បើយពីមេរោគ Covid-19 ឲ្យបានលឿនបំផុត៕


អត្ថបទ៖ ភក្តី
