ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ម្នាក់ទៀតហើយ ដែលនាំឱ្យករណីសរុបកើនដល់ ៤៨នាក់

    BY autoadmin March 6, 2020
    ថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ម្នាក់ទៀតហើយ ដែលនាំឱ្យករណីសរុបកើនដល់ ៤៨នាក់

    ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រនេះបាននិយាយថា មានបុរសជនជាតិអង់គ្លេសម្នាក់ដែលហោះហើរពីហុងកុង គឺជាអ្នកផ្ទុកវីរុស COVID-19 ចុងក្រោយនៅក្នុងប្រទេសថៃ។ លេខាធិការអចិន្រ្តៃយ៍ផ្នែកសុខាភិបាលលោក Sukhum Kanchanapimai បាននិយាយថា ជនជាតិអង់គ្លេសនោះ បានក្លាយជាករណីទី៤៨ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ។

    លោក Sukhum បាននិយាយថា អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ បន្ទាប់ពីគាត់បានចេញរោគសញ្ញាទាក់ទងនឹងវីរុស។ គាត់បាននិយាយថា អ្នកជំងឺបានធ្វើដំណើរពីចក្រភពអង់គ្លេសឆ្លងកាត់ក្រុងហុងកុងនៅថ្ងៃទី២៩ ខែកុម្ភៈ។ មន្រ្តីសុខាភិបាលបានបន្ថែមថា អ្នកជំងឺដែលឆ្លងជំងឺចំនួន ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ខណៈដែលអ្នកជំងឺ ៣១នាក់ ក្នុងចំណោមអ្នកឆ្លងទាំង ៤៨នាក់ បានជាសះស្បើយឡើងវិញ៕

    អត្ថបទ៖ លីដា

    Share This Post: