ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Update – បាក់រលំសណ្ឋាគារកម្ពស់៥ជាន់ ដែលជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកជំងឺ COVID-19 នៅចិន, មនុស្សជិត៤០នាក់ត្រូវបានសង្គ្រោះ និងជាច្រើននាក់ទៀតនៅជាប់ក្រោមគំនរបាក់បែក

    BY Khmernote Media March 8, 2020
    Update – បាក់រលំសណ្ឋាគារកម្ពស់៥ជាន់ ដែលជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកជំងឺ COVID-19 នៅចិន, មនុស្សជិត៤០នាក់ត្រូវបានសង្គ្រោះ និងជាច្រើននាក់ទៀតនៅជាប់ក្រោមគំនរបាក់បែក

    ចិន៖ មនុស្សជាច្រើនត្រូវបានសង្គ្រោះចេញពីគំនរបាក់បែកនៃអគារសណ្ឋាគារកម្ពស់៥ជាន់ ស្ថិតនៅទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន ដែលត្រូវបានគេយកធ្វើជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកសង្ស័យមានវីរុស COVID-19 ក្រោយបានបាក់រលំកាលពីយប់ថ្ងៃសៅរ៍ ទី០៧ ខែមីនា។ យោងតាមប្រភពព័ត៌មាន Xinjia Express បានឲ្យដឹងថា សណ្ឋាគារនោះបានបាក់រលំនៅម៉ោងប្រមាណ៧ល្ងាច (ម៉ោងក្នុងតំបន់)។ អាជ្ញាធរនៅតំបន់ Licheng បានឲ្យដឹងថា មានមនុស្សប្រមាណ៧០នាក់បានជាប់នៅក្នុងគំនរអគារបាក់បែកនោះ។

    រដ្ឋាភិបាលក្រុង Quanzhou បាននិយាយថា មនុស្សចំនួន ៣៨ នាក់ត្រូវបានជួយសង្គ្រោះ។ សារព័ត៌មាន Beijing News បញ្ជាក់ថា សណ្ឋាគារនោះត្រូវបានគេយកធ្វើជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកសង្ស័យមានវីរុស COVID-19 មួយក្នុងចំណោមពីរនៅក្នុងតំបន់នោះ ហើយចំនួនមនុស្សពិតប្រាក់នៅក្នុងអគារនោះគេនៅមិនទាន់ដឹងនៅឡើយនោះទេ។

    សារព័ត៌មាន People’s Daily បានរាយការណ៍ សណ្ឋាគារនោះត្រូវបានអាជ្ញាធរស្រុក Licheng កែច្នៃទៅជាមជ្ឈមណ្ឌលសុខាភិបាលសម្រាប់ដាក់ដោយឡែកអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19។ ក្រោយកើតហេតុ ក្រុមជួយសង្គ្រោះប្រមាណ៧០០នាក់ រួមមានទាំងរថយន្តសង្គ្រោះបន្ទាន់ជាច្រើនបានទៅដល់កន្លែងកើតហេតុ៕

    អត្ថបទ៖ សេម
    ប្រភព៖ scmp, RT

    Share This Post:
    MPO4D jitutoto mpo4d Mpoplay