ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវាអ៊ីតាលីមួយគ្រឿងត្រូវបានប្រទេសថៃនិងម៉ាឡេស៊ីបដិសេធមិនឱ្យចូលចត ហើយពេលនេះកំពុងទៅសុំចតនៅសិង្ហបុរីវិញ

    BY autoadmin March 9, 2020
    នាវាអ៊ីតាលីមួយគ្រឿងត្រូវបានប្រទេសថៃនិងម៉ាឡេស៊ីបដិសេធមិនឱ្យចូលចត ហើយពេលនេះកំពុងទៅសុំចតនៅសិង្ហបុរីវិញ

    បន្ទាប់ពីត្រូវបានអាជ្ញាធរថៃនិងម៉ាឡេស៊ីបណ្តេញចេញ ដោយសារការភ័យខ្លាចចំពោះវីរុស COVOD-19 ដែលអាចមានចំពោះអ្នកដំណើរនៅលើនាវា ឥឡូវនេះនាវាយក្ស Costa Fortuna កំពុងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។ ប៉ុន្តែយ៉ាងណាអាជ្ញាធរកំពង់ផែសិង្ហបុរី មិនបាននិយាយថា តើពួកគេនឹងអនុញ្ញាតឱ្យកប៉ាល់ចូលចតនៅដំណាក់កាលនេះទេ។ ប្រតិបត្តិករកប៉ាល់ Costa Fortuna បាននិយាយថា ខ្លួននឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបញ្ចប់ការធ្វើដំណើរនៅថ្ងៃស្អែកតាមការគ្រោងទុក បន្ទាប់ពីប្រទេសម៉ាឡេស៊ីនិងថៃមិនព្រមទទួលការចុះចតរបស់ខ្លួន ដោយសារការភ័យខ្លាចវីរុស COVID-19 ។

    នាវាទេសចរណ៍អ៊ីតាលីមួយនេះបានព្យាយាមចូលចតនៅភូកេតប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមីនា ប៉ុន្តែអ្នកដំណើររបស់ខ្លួនត្រូវបានមន្ត្រីថៃបដិសេធមិនឱ្យចុះពីនាវាទេ ព្រោះនាវានេះបានដឹកអ្នកដំណើរដែលបានចេញចូលប្រទេសអ៊ីតាលីក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃទី០៧ ខែមីនា នាវា Costa Fortuna បានប៉ុនប៉ងចូលចតនៅ Penang ក្នុងប្រទេសម៉ាឡេស៊ីនៅច្រកម៉ាឡាកា ប៉ុន្តែត្រូវបានបដិសេធដោយសារតែប្រទេសនេះហាមឃាត់រាល់នាវាទេសចរណ៍។ យ៉ាងណាក៏ដោយនាវាទេសចរណ៍អ៊ីតាលីនេះបានអះអាងថា មិនមានករណីសង្ស័យក្នុងចំណោមអ្នកដំណើររបស់ខ្លួននោះទេ ប៉ុន្តែនៅលើនាវាពួកគេមានអ្នកដំណើរជាជនជាតិអ៊ីតាលីពិតមែន៕

    អត្ថបទ៖ លីដា

    Share This Post: