ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនជាតិកូរ៉េខាងត្បូងខ្លះធ្លាប់បានទៅបរិច្ចាគឈាម មុនពេលដែលរកឃើញថាខ្លួនបានឆ្លង COVID-19

    BY autoadmin March 9, 2020
    ជនជាតិកូរ៉េខាងត្បូងខ្លះធ្លាប់បានទៅបរិច្ចាគឈាម មុនពេលដែលរកឃើញថាខ្លួនបានឆ្លង COVID-19

    បុគ្គលិកសាធារណៈជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានគេរាយការថាធ្លាប់បានចូលរួមបរិច្ចាគឈាម កាលពីជាងមួយសប្តាហ៍មុន មុនពេលដែលគាត់ត្រូវបានគេធ្វើតេស្តរកឃើញថាឆ្លងវីរុស COVID-19 ។ សារព័ត៌មាន The Global Times បានរាយការណ៍ថា អ្នកឆ្លងគឺមកពីទីក្រុង Daegu ដែលជាទីក្រុងរងការវាយប្រហារខ្លាំងជាងគេនៅក្នុងប្រទេស ហើយគាត់បានចាប់ផ្តើមបង្ហាញរោគសញ្ញា នៅក្រោយពីបានបរិច្ចាគឈាមកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ អ្នកឆ្លងវីរុសម្នាក់នោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា ឆ្លង COVID-19 នេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

    ទូរទស្សន៍ KBS បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សសរុប ៦នាក់ បានបរិច្ចាគឈាមរបស់ពួកគេ នៅក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ មុនពេលធ្វើតេស្តវិជ្ជមានជាមួយវីរុស។ ទោះបីជាឈាមដែលបានបរិច្ចាគត្រូវប្រមូលត្រឡប់មកវិញក៏ដោយ ក៏ពាក់កណ្តាលនៃឈាមទាំងនោះត្រូវបានបញ្ចូលទៅអ្នកជំងឺ ៩នាក់ រួចមកហើយ។ គួរឱ្យដឹងដែរថា នាថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីថ្មីចំនួន ២៤៨ករណី ដែលជំរុញឱ្យមានចំនួនសរុប ៧,៣៨២នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Straits Times

    Share This Post: