ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បាននិយាយថា ៧០% នៃអ្នកឆ្លងវីរុស COVID-19 នៅប្រទេសចិនបានជាសះស្បើយហើយ

    BY autoadmin March 10, 2020
    WHO បាននិយាយថា ៧០% នៃអ្នកឆ្លងវីរុស COVID-19 នៅប្រទេសចិនបានជាសះស្បើយហើយ

    មន្រ្តីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទថា ក្នុងចំណោមប្រជាជនប្រមាណ ៨០,០០០នាក់ ដែលបានធ្លាក់ខ្លួនឈឺដោយសារវីរុស កូវីដ-១៩ នៅប្រទេសចិន មានជាង ៧០% បានជាសះស្បើយ និងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងត្រូវបានដោះលែងជាធម្មតានៅពេលដែលពួកគេធ្វើតេស្តអវិជ្ជមានចំនួនពីរដងចំពោះវីរុសក្នុងរយៈពេល ២៤ម៉ោង ព្រោះវាមានន័យថាពួកគេលែងផ្ទុកវីរុសនេះ បើទោះបីជាប្រទេសខ្លះអាចប្រើនិយមន័យខុសគ្នាបន្តិចបន្តួច ដែលអាចរាប់បញ្ចូលបានទាំងនៅពេលនៅអ្នកឆ្លងមិនមានរោគសញ្ញាផ្លូវដង្ហើម ឬ ស្កេនមិនឃើញមានបញ្ហាជាមួយវីរុសទៀត។

    អង្គការសុខភាពពិភពលោកបាននិយាយថា សម្រាប់ប្រជាជនខ្លះវាអាចនឹងប្រើពេលយូរដើម្បីអាច “ជាសះស្បើយ” អាស្រ័យលើភាពធ្ងន់ធ្ងរនៃវីរុសនេះ។ លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា អ្នកឆ្លងវីរុសអាចចំណាយពេលដល់ទៅ ៦សប្តាហ៍ ដើម្បីឱ្យបានជាសះស្បើយពីការឆ្លងវីរុស COVID-19 ដែលអាចរាប់បញ្ចូលទាំងជំងឺរលាកសួត និងបញ្ហាផ្លូវដង្ហើមដទៃទៀត ក្នុងករណីធ្ងន់ធ្ងរ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានថ្លែងពីការរីករាលដាលនៃវីរុសនេះ ដោយថ្លែងថា វាសំខាន់ក្នុងការដឹងថាករណីទាំងអស់ដែលត្រូវបានរាយការណ៍ទូទាំងពិភពលោករហូតមកដល់ពេលនេះ មាន ៩៣% គឺមកពី ៤ ប្រទេសប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា

    Share This Post: