ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញមនុស្ស១០នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់អគារសម្រាប់ដាក់អ្នកមានវីរុស COVID-19 នៅដោយឡែក នៅចិន

    BY autoadmin March 10, 2020
    រកឃើញមនុស្ស១០នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់អគារសម្រាប់ដាក់អ្នកមានវីរុស COVID-19 នៅដោយឡែក នៅចិន

    ចិន៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Businessinsider បានឲ្យដឹងថា គិតមកទល់នឹងថ្ងៃនេះ មានជនរងគ្រោះក្នុងហេតុការណ៍បាក់អគារសម្រាប់ដាក់អ្នកមានវីរុស COVID-19 ចំនួន ១០ នាក់ហើយបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នា។ គួររម្លឹកជូនថា កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះមានសណ្ឋាគារមួយនៅភាគខាងត្បូងប្រទេសចិន ដែលត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់ដាក់អ្នកមានវីរុស COVID-19 ឲ្យនៅដាច់ដោយឡែកនោះ បានដួលរលំយ៉ាងគំហុកនៅម៉ោងប្រមាណជា ៨ និង ៣០ នាទីយប់។

    នៅក្នុងអគារទាំងមូលមានមនុស្សចំនួន ៨០ នាក់ តែសំណាងល្អមានមនុស្សចំនួន ៩​ នាក់បានរត់គេចខ្លួនទាន់វេលា ខណៈមនុស្ស ៧១ នាក់ផ្សេងត្រូវរងរបួសធ្ងន់ធ្ងរ។ អ្វីដែលកាន់តែអាក្រក់ទៀតនោះ គិតត្រឹមថ្ងៃនេះខាងមន្ទីរពេទ្យបានរាយការណ៍ថាមានជនរងគ្រោះចំនួន ១០ នាក់ហើយបានស្លាប់បាត់បង់ជីវិត ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ដែលខាងវេជ្ជបណ្ឌិតមិនអាចជួយសង្គ្រោះបាននោះទេ។ ខាងមន្ទីរពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងព្រោះជនរងគ្រោះខ្លះនៅតែសន្លប់មិនអាចដឹងខ្លួន​ បើទោះជាវេជ្ជបណ្ឌិតខំជួយសង្គ្រោះពួកគេយ៉ាងណាក្តីដោយ។ សូមបញ្ជាក់ថា អគារមួយនេះមានចម្ងាយប្រមាណជា ៩៦៥ គីឡូម៉ែត្រទីក្រុងវូហាន ដែលជាកន្លែងកំណើតនៃវីរុស COVID-19 ៕

    អត្ថបទ៖ ភក្តី

    Share This Post: