ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្តតែម្តង! ខឹងចាំនៅក្នុងយន្តហោះយូរពេក អ្នកដំណើរចិនម្នាក់ក្អកដាក់មុខនារីអូតេសជនជាតិថៃ បង្កការភ្ញាក់ផ្អើល (មានវីដេអូ)

    BY autoadmin March 10, 2020
    ហួសចិត្តតែម្តង! ខឹងចាំនៅក្នុងយន្តហោះយូរពេក អ្នកដំណើរចិនម្នាក់ក្អកដាក់មុខនារីអូតេសជនជាតិថៃ បង្កការភ្ញាក់ផ្អើល (មានវីដេអូ)

    ចិន៖ ស្រ្តីជាអ្នកដំណើរជនជាតិចិនម្នាក់ត្រូវបានក្រុមអ្នកបម្រើការងារលើយន្តហោះនាំគ្នាចាប់សង្កត់មិនអោយចេញពីកៅអីអង្គុយ ក្រោយអ្នកដំណើររូបនេះព្យាយាមក្អកដាក់មុខនារីអូតេសជនជាតិថៃម្នាក់។ បើតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway ដែលមានទិសដៅហោះចេញពីក្រុងបាងកកទៅកាន់ក្រុងសៀងហៃប្រទេសចិន។

    ប្រភពខាងលើបានបន្តថា នៅពេលដែលយន្តហោះបានចុះចតក្នុងព្រលានយន្តហោះអន្តរជាតិ Pudong នៃទីក្រុងសៀងហៃរួចហើយ អ្នកដំណើរទាំងអស់ត្រូវរងចាំយូរជាងធម្មតារហូតដល់៧ម៉ោង ព្រោះគេត្រូវធ្វើការពិនិត្យសុខភាពរាល់អ្នកដំណើរទាំងអស់ ដើម្បីឲ្យដឹងថា ពួកគេមានសញ្ញានៃវីរុស COVID-19 ឬអត់?

    ដោយសារតែរង់ចាំយូរពេក អ្នកដំណើរជនជាតិចិនខាងលើបានទៅក្អកដាក់មុខនារីអូតេសរបស់ថៃ ក្នុងគោលបំណងឲ្យគេខ្លាចគាត់ចម្លងមេរោគដាក់គេ និងអនុញ្ញាតឲ្យគាត់ចេញពីយន្តហោះមុនគេ។ ផ្ទុយពីការគិតរបស់គាត់ ក្រុមការងារលើយន្តហោះបាននាំគ្នាមកចាប់គាត់ដោយរុញភ្ជាប់នឹងកៅអីអង្គុយមិនអោយគាត់ចេញទៅណាបានឡើយ ព្រោះគេខ្លាចគាត់ដើរបង្កបញ្ហាដាក់អ្នកដទៃទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post: