ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចៅក្រមថៃម្នាក់ដែលធ្លាប់ធ្វើអត្តឃាតនៅបន្ទប់សវនាការកាលពីឆ្នាំមុន ពេលនេះធ្វើអត្តឃាតនៅក្នុងផ្ទះបានសម្រេច

    BY autoadmin March 10, 2020
    ចៅក្រមថៃម្នាក់ដែលធ្លាប់ធ្វើអត្តឃាតនៅបន្ទប់សវនាការកាលពីឆ្នាំមុន ពេលនេះធ្វើអត្តឃាតនៅក្នុងផ្ទះបានសម្រេច

    ចៅក្រមថៃម្នាក់បានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បន្ទាប់ពីគាត់បានបាញ់សម្លាប់ខ្លួនត្រង់បេះដូង នៅក្នុងផ្ទះរបស់គាត់នៅឯខេត្តឈៀងម៉ៃ។ រំលឹកដែរថាកាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ គាត់ក៏ធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាតម្តងដែរ បន្ទាប់ពីគាត់ត្រូវបានគេបង្ខំឱ្យផ្លាស់ប្តូរសាលក្រម។ ចៅក្រមរូបនោះមានឈ្មោះថា Kanakorn Pianchana ធ្លាប់ធ្វើការឱ្យតុលាការខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ និងត្រូវបានគេដឹងថា ធ្លាប់មានមនុស្សបង្ខំឱ្យគាត់ប្ដូរសាលក្រម ទាក់ទងនឹងរឿងក្ដីអ្នកទោសបះបោរ ៥នាក់ ដែល ៣នាក់ ក្នុងចំណោមពួកគេមានទោសរហូតដល់ប្រហារជីវិត។

    កាលនោះគាត់មិនព្រមកាត់ទោសអ្នកទោសទាំងនោះទេ ព្រោះថាគ្មានភស្តុតាងគ្រប់គ្រាន់ ដូច្នេះហើយសម្ពាធទាំងនោះបានធ្វើឱ្យគាត់ទាញកាំភ្លើងសម្លាប់ខ្លួនក្នុងបន្ទប់សវនាការផ្ទាល់ ដោយសារគាត់នឹងមិនព្រមក្បត់ឆន្ទៈខ្លួនឯងនោះទេ។ លោក Kanakorn Pianchana បានថ្កោលទោសចំពោះការប្រព្រឹត្តមិនសមរម្យរបស់ចៅក្រមផ្សេងៗនៅក្នុងតុលាការ ដូចជាតម្រូវឱ្យធ្វើការបន្ទាប់ពីចប់ម៉ោងធ្វើការ ដើម្បីសរសេរសាលក្រមដោយគ្មានប្រាក់ឈ្នួល និងត្រូវបានហាមឃាត់មិនឱ្យធ្វើការងារទី២ ដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅម៉ោងទេ។ លោកធ្លាប់បានជំរុញឱ្យសមាជិកសភាធ្វើវិសោធនកម្មធម្មនុញ្ញតុលាការ ដើម្បីរារាំងពួកចៅក្រមជាន់ខ្ពស់ ពីការតាមដានសាលក្រមរបស់ចៅក្រមនៅតុលាការជាន់ទាបជាដើម៕

    អត្ថបទ៖ លីដា

    Share This Post: