ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុង Wuhan ចាប់ផ្ដើមបិទមន្ទីរពេទ្យបណ្តោះអាសន្នមួយចំនួនរបស់ខ្លួន ព្រោះករណីឆ្លងវីរុសមានការថយចុះ ហើយអ្នកជំងឺជាច្រើនក៏បានជាសះស្បើយ

    BY autoadmin March 11, 2020
    ទីក្រុង Wuhan ចាប់ផ្ដើមបិទមន្ទីរពេទ្យបណ្តោះអាសន្នមួយចំនួនរបស់ខ្លួន ព្រោះករណីឆ្លងវីរុសមានការថយចុះ ហើយអ្នកជំងឺជាច្រើនក៏បានជាសះស្បើយ

    នៅក្នុងសញ្ញានៃការវិលត្រឡប់មករកភាពប្រក្រតីវិញ ទីក្រុងអ៊ូហាននៅក្នុងប្រទេសចិន បានបិទរាល់មន្ទីរពេទ្យបណ្តោះអាសន្នរបស់ខ្លួន ដោយសារចំនួនអ្នកឆ្លងមានការថយចុះ ហើយទីតាំងដែលបានប្រើសម្រាប់ជាកន្លែងព្យាបាលបណ្តោះអាសន្ននឹងត្រូវទទួលបានការសម្អាតមេរោគយ៉ាងល្អិតល្អន់ មុនពេលត្រលប់ទៅការប្រើប្រាស់ដើមវិញ។ បណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ទីរពេទ្យបណ្តោះអាសន្នទាំង ១៦ របស់ទីក្រុងអ៊ូហានត្រូវបានបិទទ្វារ បន្ទាប់ពួកគេបានរំសាយអ្នកជំងឺចុងក្រោយរបស់ពួកគេ។

    កាលពីខែមករាមជ្ឈមណ្ឌលកីឡា មជ្ឈមណ្ឌលសន្និសីទ និងសាលារៀន ត្រូវបានប្តូរទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីព្យាបាលអ្នកឆ្លងវីរុស COVID-19 ដែលមានស្ថានភាពស្រាលៗ បន្ទាប់ពីកន្លែងព្យាបាលនានាដែលមានស្រាប់របស់ទីក្រុង ចាប់ផ្តើមមានការពេញណែន ដោយសារអ្នកជំងឺបានស្វែងរកការព្យាបាល។ គួរឱ្យដឹងដែរថា ទីក្រុងអ៊ូហានមានករណីឆ្លងវីរុសថ្មីចំនួន ១៧ករណី កាលពីថ្ងៃច័ន្ទ ដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី១៧ ខែមករា ដើមឆ្នាំ២០២០ តរៀងមក៕

    អត្ថបទ៖ លីដា

    Share This Post: