ទីបំផុត WHO ប្រកាសថា វីរុស COVID-19 ថាជាវីរុស «រាតត្បាតជាសកល»
អង្គការសុខភាពពិភពលោក WHO បានប្រកាសថា វីរុស COVID-19 គឺជាការរាតត្បាតជាសកល។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានកត់សម្គាល់កាលពីយប់ថ្ងៃពុធថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ចំនួនករណីនៃវីរុសកូវីដ-១៩ នៅក្រៅប្រទេសចិនបានកើនឡើង ១៣ដង ហើយចំនួនប្រទេសដែលរងផលប៉ះពាល់បានកើនឡើងបីដង»។ លោកបាននិយាយថា៖ «នៅប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខ យើងរំពឹងថានឹងមានករណីករណីចំនួនអ្នកស្លាប់ និងចំនួនប្រទេសដែលរងផលប៉ះពាល់កើនឡើងខ្ពស់ជាងនេះ»។

លោកបាននិយាយថា ក្រុមឃ្លាំមើលសុខភាពពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងកម្រិតនៃភាពអាសន្ន និងភាពធ្ងន់ធ្ងរ និងកម្រិតនៃភាពអសកម្ម។ ប្រធានអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ដូច្នេះ COVID-19 អាចត្រូវបានកំណត់ថាជាជំងឺរាតត្បាតជាសកល។ ក្នុងពេលជាមួយគ្នានេះដែរ លោក Tedros បាននិយាយថា ៩០% នៃអ្នកឆ្លងទាំងនោះមានទាំងនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង អ៊ីរ៉ង់ ឬអ៊ីតាលី ហើយលោកបានបន្ថែមថា ប្រជាជាតិទាំងអស់អាចផ្លាស់ប្តូរទិសដៅនៃជំងឺរាតត្បាតនេះ “ប្រសិនបើប្រទេសនានាអាចរកឃើញ ធ្វើតេស្ត ធ្វើការព្យាបាល ធ្វើចត្តាឡីស័ក និងប្រមូលផ្តុំប្រជាជនរួមគ្នាប្រយុទ្ធនឹងវីរុសនេះ៕



អត្ថបទ៖ លីដា