តារាសម្តែងថៃ លោក Matthew Dean បានឆ្លងវីរុស COVID-19
ថៃ៖ យោងតាមព័ត៌មានជាបឋមពីសារព័ត៌មាន thairesidents បានផ្សាយថា តារាសម្តែង និងជាពិធីករល្បីឈ្មោះប្រចាំប្រទេសថៃ លោក Matthew Dean បានប្រកាសនៅបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ថាលោកបានឆ្លងវីរុស COVID-19។ ដោយតារាសម្តែងរូបនេះពុំទាន់បានប្រាប់អោយច្បាស់នូវព័ត៌មានលម្អិតនៅឡើយទេ ដោយលោកបានក្រើនរំលឹកដល់អ្នកដែលធ្លាប់បានប៉ះផ្ទាល់ជាមួយលោកអោយមានការប្រុងប្រយ័ត្ន ដើម្បីតាមដានរោគសញ្ញាផងដែរ។

ដោយតារាសម្តែងរូបនេះបានសរសេរនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួនថា៖ “This is NOT a joke, for those that have been in close contact with me the last few days please take precautions I have the Covid -19 virus covid19″។ នេះមិនមែនជារឿងលេងសើចទេ សម្រាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយខ្ញុំប៉ុន្មានថ្ងៃចុងក្រោយនេះ សូមប្រយ័ត្ន ខ្ញុំមានវីរុស Covid -19″។
យ៉ាងណាមិញតារាសម្តែងរូបនេះក៏មានអាជីវកម្មកន្លែងហាត់ប្រាណ ដោយលោកបានប្រកាសប្រាប់អតិថិជនរបស់ខ្លួនថា ក្លឹបហាត់ប្រាណរបស់លោកនឹងត្រូវបិទរយៈពេល ១ថ្ងៃ ដើម្បីធ្វើការសំអាតកន្លែងហាត់ប្រាណឲ្យបានម៉ត់ចង់ដើម្បីការពារអតិថិជនទាំងអស់ពីវីរុសផងដែរ៕



ប្រភព៖ thairesidents
ដោយ៖ ណារ៉ែន