ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រអូស្រ្តាលីអះអាងថា ពួកគេបានអភិវឌ្ឍន៍វ៉ាក់សាំងការពារវីរុស COVID-19 រួចរាល់ហើយ

    BY autoadmin March 15, 2020
    អ្នកវិទ្យាសាស្ត្រអូស្រ្តាលីអះអាងថា ពួកគេបានអភិវឌ្ឍន៍វ៉ាក់សាំងការពារវីរុស COVID-19 រួចរាល់ហើយ

    អូស្រ្តាលី​៖ ក្រុមអ្នកវិទ្យាសាស្ត្រអូស្រ្តាលីចំនួន ៣នាក់បានអះអាងថា ពេលនេះអូស្ត្រាលីអាចអភិវឌ្ឍន៍វ៉ាក់សាំងការពារវីរុស COVID-19 រួចរាល់ហើយ តែយ៉ាងណាក្តីការដាក់បង្ហាញជូនជាផ្លូវការទំនងជាត្រូវការពេលវេលាពីរបីខែទៅមុខទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានDailymail។ អ្នកវិទ្យាសាស្ត្រទាំង ៣រូបនេះ គឺអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យ Queensland ហើយពួកគាត់ថែមទាំងបានបញ្ជាក់ទៀតថា វ៉ាក់សាំងដែលពួកគាត់បានរកឃើញនោះត្រូវបានគេដាក់ឈ្មោះថា S-Spike ។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌អន្តជាតិធំៗ ដែលបានដកស្រង់សំដីរបស់ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីខាងលើនេះសុទ្ធតែបានរាយការណ៍ថា វ៉ាក់សាំង S-Spike ត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រើថវិកាចន្លោះពី ២០ ទៅ ៣០ លានដុល្លាអាមេរិក ហើយវ៉ាក់សាំងមួយនេះត្រូវបានគេធ្វើតេស្តវិជ្ជមានក្នុងការសម្លាប់មេរោគជាច្រើនប្រភេទរួមទាំង ចង្កោវីរុស COVID-19ផងដែរ។ យ៉ាងណាក្តី ការបង្ហាញជូនវ៉ាក់សាំងផ្លូវការអាចត្រូវការពេលពីរទៅបីខែទៀត ហើយលុះត្រាមានការបង្ហាញជូន និងទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរសុខាពិបាលជាតិអូស្រ្តាលី ទើបគេអាចបន្តផលិតជាថ្នាំចាក់ដើម្បីប្រើប្រាស់ជាសាធារណៈបាន។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្ត្រាលីមានអ្នកឆ្លងវីរុស COVID-19 ចំនួន ២៨៣ ករណី និងស្លាប់ ៣ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Dailymail

    Share This Post: