ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទះឃើញទីបញ្ចុះសពដ៏ធំមួយរបស់អ៊ីរ៉ង់ ដែលថតបានពីលើអវកាស

    BY autoadmin March 14, 2020
    ប្រទះឃើញទីបញ្ចុះសពដ៏ធំមួយរបស់អ៊ីរ៉ង់ ដែលថតបានពីលើអវកាស

    រូបភាពពីលើអវកាសបង្ហាញថា រណ្តៅកប់ខ្មោចមួយកន្លែងនៅទីក្រុង Qom ប្រទេសអ៊ីរ៉ង់មានទំហំធំធេងណាស់ ដែលអាចមើលឃើញសូម្បីតែពីទីអវកាស ខណៈប្រទេសនេះផ្ទាល់ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការរាតត្បាតវីរុសកូរ៉ូណាខ្លាំងបំផុតនៅក្រៅពីប្រទេសចិន។ វាក៏ចំពេលដែលសមាជិកសភារាប់សិបនាក់របស់ប្រទេសបានឆ្លងវីរុស ដែលក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់ រួមទាំងអនុប្រធានាធិបតីអ៊ីរ៉ង់អ្នកស្រី Eshaq Jahangiri ។ ហើយទីប្រឹក្សារបស់លោក Ayatollah Ali Khamenei ក៏បានស្លាប់ដោយសារវីរុសនេះដែរ។

    ទន្ទឹមនឹងនេះដែរប្រទេសអ៊ីរ៉ង់បានស្នើសុំមូលនិធិរូបិយវត្ថុអន្តរជាតិចំនួន ៥ពាន់លានដុល្លារ ជាជំនួយបន្ទាន់ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនេះ។ ទីភ្នាក់ងារសារព័ត៌មាន Fars បាននិយាយថា អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Kianoush Jahanpour កាលពីថ្ងៃសុក្របាននិយាយថា មនុស្ស ៥១៤នាក់ បានស្លាប់ដោយសារវីរុសនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមាន ១១,៣៦៤នាក់ បានឆ្លងមេរោគនេះ។ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់មិនបានចេញមុខនិយាយអំពីចំនួនអ្នកស្លាប់នោះទេ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបិទបាំងទំហំដ៏សាហាវនៃការផ្ទុះឡើងនេះ។

    ការពង្រីកកន្លែងកប់ខ្មោចយ៉ាងលឿននៅក្នុងប្រទេសអ៊ីរ៉ង់ បញ្ជាក់ពីភាពមិនច្បាស់ការណ៍នៃចំនួនអ្នកស្លាប់ផ្លូវការរបស់រដ្ឋាភិបាលអ៊ីរ៉ង់។ រូបភាពផ្កាយរណបទាំងនេះ ថតដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឯកជន Maxar Technologies និងរាយការណ៍បន្ដដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍។ ខាងក្រោមនេះជារូបភាពបង្ហាញពីភាពខុសគ្នានៅទីបញ្ចុះសព Behesht-e Masoumeh ក្នុងរយៈពេលចុងក្រោយ៖

    អត្ថបទ៖ លីដា
    ប្រភព៖ washingtonpost

    Share This Post: