ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាងទំនិញមួយនៅអង់គ្លេសប្រកាសមិនទទួលប្រាក់ ដែលអតិថិជនដាក់ក្នុងអាវទ្រនាប់ ឬដាក់ក្នុងស្បែកជើង ព្រោះខ្លាចឆ្លងកូវីដ១៩

    BY autoadmin March 19, 2020
    ហាងទំនិញមួយនៅអង់គ្លេសប្រកាសមិនទទួលប្រាក់ ដែលអតិថិជនដាក់ក្នុងអាវទ្រនាប់ ឬដាក់ក្នុងស្បែកជើង ព្រោះខ្លាចឆ្លងកូវីដ១៩

    អង់គ្លេស៖ ហាងលក់ទំនិញដែលមានម៉ាកយីហោ Iceland នៅក្នុងតំបន់ Rochdale ក្រុង Manchester ចក្រភពអង់គ្លេសបានប្រកាសថា ហាងខ្លួននឹងមិនទទួលប្រាក់ណា ដែលអតិថិជនបានបៀមនៅក្នុងមាត់ ដាក់នៅក្នុងអាវទ្រនាប់ ឬក្នុងស្បែកជើងឡើយ ព្រោះខ្លាចមានករណីចម្លងមេរោគ Covid-19។ ការប្រកាសនេះបានធ្វើឡើងតាមរយៈការសរសេរសារបង្ហោះតាមបណ្តាញសង្គម Twitter ផ្លូវការរបស់ហាងផ្ទាល់តែម្តង។ បើតាមហាងលក់ទំនិញ Iceland បានឲ្យដឹងថា កន្លងមកពិតជាមែនករណីអតិថិជនខ្លះបានបៀមកាក់ប្រាក់មុននឹងហុចវាមកអោយអ្នកគិតលុយ ហើយចំពោះអតិជនជាស្រ្តីខ្លះវិញបានទុកលុយនៅក្នុងអាវទ្រនាប់របស់ពួកគាត់ពេលមកទិញឥវ៉ាន់ ព្រោះតែពួកគាត់ខ្ជិលកាន់កាបូបដៃតាមខ្លួន ខណៈពួកគាត់ស្លៀកសំលៀកបំពាក់ដែលគ្មានហោប៉ៅសម្រាប់ដាក់លុយ។

    ដោយឡែកករណីដាក់លុយនៅក្នុងស្បែកជើងវិញច្រើនតែកើតមានចំពោះក្រុមអ្នកលេងកីឡាដែលពួកគាត់ស្លៀកពាក់ខោងអាវកីឡាគ្មានហោប៉ៅ ហើយត្រូវដាក់លុយនៅក្នុងស្បែកជើងពេលមកទិញឥវ៉ាន់ក្រោយពេលលេងកីឡាចប់ភ្លាម។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅហាងលក់ទំនិញ Iceland នឹងមិនទទួលប្រាក់ដែលរក្សាទុកដូចក្នុងលក្ខខណ្ឌទាំង ៣ ខាងលើនេះទេ ដើម្បីការពារការចម្លងមេរោគ Covid-19។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអង់គ្លេសមានអ្នកឆ្លងមេរោគ Covid-19 កើនឡើងជាង ២,៦០០ករណី និងស្លាប់ជាង ១០០ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: